ប៊ុត សារ៉ាវុធ​ ទម្លាយ​រឿងរ៉ាវ​​ពាក់​ព័ន្ធ​តារា​ចម្រៀង​ស្រី​៣​រូប​

  • 2017-06-21 04:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​​​តារា​សម្ដែង​​រូប​ស្រស់​សង្ហារ​ ប៊ុត សារ៉ាវុធ បាន​ទម្លាយ​រឿង​រ៉ាវ​មួយ​ចំនួន​ពាក់ព័ន្ធ​តារា​ចម្រៀង​ស្រី៣​រូប ដែល​លាក់​ទុក​ក្នុង​ដួង​ចិត្ត​​ជា​យូរ​មក​ហើយ​។ តារា​ចម្រៀង​ស្រី​ទាំង​៣​​រូប​មាន​អ្នក​ណា​ខ្លះ?

ប៊ុត សារ៉ាវុធ បាន​ប្រាប់ Sabay ថា​ តារា​ចម្រៀង​​ស្រី​ទាំង​៣​រូប​រួម​មាន​៖ មាស សុខសោភា សុគន្ធ នីសា និង សុខ ស្រីនាង ។ ពួក​គេ​ទាំង​៣​រូប​ តែង​តែ​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ល្អ​ៗ​​ រំភើប​ និង​សប្បាយរីករាយ ពេល​​​​នៅ​ក្បែរ​ពួក​គេ​ម្ដងៗ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ពេល​ថត​បទ​ចម្រៀង​ជាមួយ​គ្នា​ម្ដង​ៗ​។

តួ​អង្គ​ប្រុស​ក្នុង​រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" បាន​រៀប​រាប់​ថា​៖ “និយាយ​ទៅ​អូន​ពួកគាត់​ទាំង​៣​រូប​មាន​ចំណុច​ពិសេស​រៀង​ៗ​ខ្លួន​ដែល​ធ្វើ​ឲ្យ​បង​ចាប់​អារម្មណ៍​ទៅ​លើ​គាត់​ ឥឡូវ​បង​សុំ​និយាយ​ពី​កញ្ញា មាស សុខសោភា មុន​គេ​​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ម៉ត់​ចត់​នៅ​ក្នុង​ការងារ​ ក្រមិចក្រមើម​រួស​រាយ​រាក់​ទាក់​ និង​តែង​តែ​ជួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ជានិច្ច​" ។

ចំណែក​ឯ​ សុគន្ធ នីសា វិញ​ជា​នារី​ម្នាក់​ ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ​ ជា​ពិសេស​ការ​ងារ​ជា​ក្រុម​។ បើ​អ្នក​មិន​ដឹង​វិញ​មើល​មក​​ គិត​ថា​នាង​ ជា​តារា​ចម្រៀង​ដែល​មាន​ឫកពា​ឆ្មើង​ឆ្មៃ តែ​បើ​ស្គាល់​ឲ្យ​ច្បាស់​ទើប​ដឹង​ថា​ នាង​គឺ​ជា​មនុស្ស​ម្នាក់​គួរ​ឲ្យ​ស្រឡាញ់​។

ត្រឡប់​មក​អ្នក​នាង​ សុខ ស្រីនាង វិញ លោក​ថា​ នាង​ជា​តារា​ចម្រៀង​ស្រី​ម្នាក់​តែង​តែ​ផ្ដល់​​​ស្នាម​ញញឹម​ និង​ភាព​រួស​រាយ​រាក់​ទាក់​ដល់​ក្រុម​ការ​ងារ​ លេងសើច​ច្រើន​ និង​យក​ចិត្ត​ទុក​​ដាក់​ខ្ពស់​ពេល​​​បំពេញ​ការ​ងារ​​​។

“ចំណុច​ពិសេស​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើឲ្យ​បង​មាន​អារម្មណ៍​ល្អ​ពេល​នៅ​ក្បែរ​ពួកគាត់ ទាំង​៣​នាក់ ​ពេល​ធ្វើ​ការ​ជាមួយ​ពួក​គាត់​បង​មិន​ដែល​ជួប​បញ្ហា​​អ្វី​ឡើយ​ ព្រោះ​មាន​តែ​ភាព​រីក​រាយ​ និង​ភាព​ជឿ​ជាក់​"។ ប៊ុត សារ៉ាវុធ ថ្លែង​បញ្ជាក់​៕

ចុចអាន​រឿង​រ៉ាវ​ពាក់​ព័ន្ធ​ជាមួយ​សិល្បៈ​ខាង​ក្រោម​នេះ​

រឿង​ពេល​វេលា​មួយ ផាន់ ផាត់​ណា បែង​ចែក​ច្បាស់​អីចឹង​ហ្មង!

ទៀតហើយ!​ ពេជ្រ អាវីហ្សា ចុក​ពោះ​ឡើង​សន្លប់

ហេតុផល​៤​យ៉ាង​ធ្វើ​ឲ្យ​ ហ្វីយ៉ាតា សម្រេចចិត្ត​​ធ្វើ​ខួប​​កំណើត​នៅ​កោះ​រុង

អត្ថបទ៖ ឆុង ស៊ីណាន