ទៀតហើយ!​ ពេជ្រ អាវីហ្សា ចុក​ពោះ​ឡើង​សន្លប់​

  • 2017-06-21 01:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ពេជ្រ អាវីហ្សា ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​​ម៉ែត្រ​​យប់​មិញ​ដោយ​រលាក​ពោះ​វៀន​ដុះ​ខ្នែង​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​នាង​ឈឺ​ចុក​ចាប់​រហូត​ដល់​សន្លប់​។

បន្ទាប់​ពី​បញ្ជូន​​ទៅ​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ពេជ្រ អាវីហ្សា ត្រូវ​បាន​គ្រូ​ពេទ្យ​ធ្វើការ​វះកាត់​​ជា​បន្ទាន់​​មក​ដល់​ពេល​នេះ​ស្ថានភាព​ជំងឺ​របស់​នាង​បាន​ប្រសើរ​ជាង​មុន​ហើយ​។ ក្រោយ​ពី​វះកាត់​រលាក​ពោះ​វៀន​ដុះ​ខ្នែង​ធ្ងន់ធ្ងរ​រួចហើយ​ ពេលនេះ​នាង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​សិន​ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​តាម​ដាន​ជំងឺ​បន្ថែម​ទៀត​។ នេះ​បើ​តាម​ការ​អះ​អាង​របស់ ពេជ្រ អាវីហ្សា​។

ចុចអាន៖មិន​ធម្មតា​ទេ​រឿង​ភាគ​ថ្មី​នេះ មាន​តួ​ជាង​៧០​នាក់​ចូល​រួម​សម្ដែង (វីដេអូ)

ចុចអាន៖ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​២​ឆ្នាំ​មក​នេះ​ តាប៊ុយ​ អត់​ញ៉ាំ​បាយ​​

ចុចអាន៖បើ​មិន​ជឿ​កុំ​ប្រមាថ តួ​ស្រី​ម្នាក់​នេះ​ត្រូវ​វិញ្ញាណចូលសណ្ឋិត​ស្ដែងៗ​ពេល​ក្រុង​ពាលី​រឿង (វីដេអូ)

អាវីហ្សា រៀបរាប់​ទៀត​ថា​៖ " ខ្ញុំ​មាន​ជំងឺ​រលាក​ពោះ​វៀន​ដុះ​ខ្នែង​ធ្វើ​ទុក្ខ​មួយ​រយៈ​មក​ហើយ​ តែ​ចេះ​តែ​ទ្រាំ​ទៅ​​ រហូត​ដល់​មាន​សភាព​ធ្ងន់ធ្ងរ​បែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចុក​ខ្លាំង​រហូត​ដល់​សន្លប់​តែ​ម្ដង​ តែ​ពេល​នេះ​ខ្ញុំ​បាន​ធូរ​ច្រើន​ហើយ គ្រូពេទ្យ ប្រាប់​ថា​សុខភាព​ខ្ញុំ​ល្អ​ទេ​ ក្រោយ​ពី​វះកាត់​រួច​"៕

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី