ទឹក​ចិត្ត​គ្រូ​បង្រៀន​៖ លះ​បង់​ការងារ​ទីក្រុង​ មក​បង្រៀន​សិស្ស​ព្រៃភ្នំ

  • 2017-06-22 02:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​គ្រូ​បង្រៀន​ ដែល​ជា​បង្គោល​ក្នុង​គ្រួសារ​ត្រូវ​ស្វែង​រក​ចំណូល​ដើម្បី​ចិញ្ចឹម​ប្រពន្ធ​ និង​កូន​ ៣​នាក់​ ​លោក​គ្រូ ​ហែម សុជឿន​ ​បាន​លះបង់​ការងារ​បង្រៀន​នៅ​សាលា​រដ្ឋ​មួយ​នៅ​ផ្សារ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ទៅ​បង្រៀន​សិស្ស​ព្រៃភ្នំ ​​នៅ​លើ​ភ្នំ​គីរីរម្យ ​ស្ថិត​ក្នុង​ឃុំ​ចំបក់​ ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ ដែល​មាន​ឈ្មោះ​ថា ​សាលា​បឋម​សិក្សា​ ​គីរីរម្យ​។ ​

លោក​គ្រូ ​ហែម សុជឿន​ ​

ជា​រៀង​រាល់​ថ្ងៃ​ លោក​គ្រូវ័យ​ ៣៩​ឆ្នាំ​រូប​នេះ​ ត្រូវ​ចំណាយ​ពេល​ ៤ ម៉ោង​ ជិះ​ម៉ូតូ​ឡើង​ចុះ​ភ្នំ​ ​ដើម្បី​ទៅ​បង្រៀន​សិស្ស​ប្រហែល​ ១០០នាក់​ ដែល​ក្នុង​នោះ​មាន​ចាប់​ពី​ថ្នាក់​ទី ១ ដល់ទី ៣។

ចង់​ដឹង​ថា​ តើ​អ្វី​ដែល​ជំរុញ​ទឹកចិត្ត​លោកគ្រូ​​​កម្រ​រូបនេះ​ ស្វិតស្វាញ​មក​បង្រៀន​សិស្ស​តែ​ម្នាក់ឯង សូម​ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម​នេះ​៖

សូមស្ដាប់​កិច្ចសម្ភាសន៍​រវាង កញ្ញា ស៊ិន សា​វ៉េ​ត និង លោកគ្រូ ហែម សុជឿន​

អត្ថបទ​៖ ស៊ិន សា​វ៉េ​ត​ ​

អត្ថបទពេញនិយម