Ronaldo បង្ហាញ​កាយ​វិការ​ដ៏​ទន់ភ្លន់​​លើ​កុមារីពិការ មុន​ពេល​ជួយ​ ព័រទុយហ្គាល់​ឈ្នះ​រុស្សី

  • 2017-06-22 02:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម Cristiano Ronaldo បាន​បញ្ចេញ​សកម្មភាព​ដ៏​គួរ​ឲ្យ​សរសើរ​លើ​កុមារី​ពិការ​អង្គុយ​លើ​កៅអី​រុញ មុន​ពេល​ជម្រើស​ជាតិ ព័រទុយហ្គាល់​ឈ្នះ​រុស្សី ១-០ ក្នុង​ពាន Confederation Cup។

អ្វី​ដែល​​ធ្វើ​ឲ្យ​គ្រប់គ្នា​រំភើប ពេល​ដែល​កីឡាករ​ព័រទុយហ្គាល់​​​ឈរ​ត្រៀម​គោរព​ភ្លេង​ជាតិ Ronaldo បាន​ឲ្យ​អាវ​ក្រៅ​ទៅ​ក្មេង​ស្រី​នោះ អម​ដោយ​ស្នាម​ថើប​លើ​ថ្ងាស​។ ក្មេង​ស្រី​រូប​នោះ​ពិត​ជា​រីករាយ​ក្នុង​ដំណើរ​​​កាន់​ដៃ​អម​ជាមួយ​តារា​របស់ Real Madrid។

ត្បិត​តែ​នេះ​ជា​សកម្មភាព​ដ៏​​រំភើប​​ដល់​អ្នក​គាំទ្រ​រុស្សី​​និង​អ្នក​គាំទ្រ​ផ្សេង​ទៀត ប៉ុន្តែ​ក្នុង​ជំនួប​រវាង ព័រទុយហ្គាល់​ទល់​នឹង​​រុស្សី Ronaldo មិន​ទុក​ជើង​ឡើយ។ ត្រឹម​តែ​៩​នាទី Ronaldo បាន​​សម្រេច​ទី​មួយ​គ្រាប់​ដោយ​បាល់​តែត។ ក្នុង​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​បាន​វាយ​សម្រុក​ និង​មាន​ឱកាស​ដូច​គ្នា​ តែ​ធ្វើ​មិន​បាន​គ្រាប់​បាល់។ មួយ​គ្រាប់ CR7 បាន​បន្ត​រហូត​ដល់​ចប់​វគ្គ ធ្វើ​ឲ្យ ព័រទុយហ្គាល់​ឈ្នះ​រុស្សី ១-០។

ឯ​មួយ​គូ​ទៀត​ក្នុង​ពូល A ដូច​គ្នា ម៉ិកស៊ីក បាន​យក​ឈ្នះ​នូវែលសេឡង់ ​២-១ មាន​៤​ពិន្ទុ​ឡើង​ទៅ​កំពូល​តារាង ខណៈ​លេខ​​២​គឺ ព័រទុយហ្គាល់៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម