ឃួន​ ឡាបូរ៉ាវី​ លើក​ហេតុផល​ដែល​ U-17​ កម្ពុជា​ចាញ់​វៀតណាម​ម្សិលមិញ

  • 2017-06-22 03:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​និង​ជា​សមាជិក​ក្រុម​បឹងកេត ឃួន ឡាបូរ៉ាវី លើក​ឡើង​ពី​ហេតុផល​មួយ​ចំនួន​ដែល​យុវជន​ U-17​ កម្ពុជា​មិន​អាច​លេង​ឈ្នះ​ក្រុម​ភ្ញៀវ​វៀតណាម​កាល​ពី​យប់​ម្សិលមិញ​នេះ។​

កីឡាករ ឃួន ឡាបូរ៉ាវី

កីឡាករ​ ឃួន​ ឡាបូរ៉ាវី​ បាន​ឲ្យ​ដឹង​ថា​ តាម​ការ​មើល​ផ្ទាល់​របស់​លោក​ ឃើញ​ថា​ក្រុម​យុវជន​របស់​កម្ពុជា មាន​​ការ​លេង​គឺ​សហការ​គ្នា​បាន​ល្អ​ ប៉ុន្តែ​ការ​បញ្ចប់​ទី​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​ទេ​ ព្រោះ​ខាង​កម្ពុជា​មាន​ឱកាស​បាន​ប៉ុន្មានដង​ នៅ​តែ​មិន​អាច​រក​គ្រាប់​បាន​ទេ។​

​ខ្សែប្រយុទ្ធ​របស់​ បឹងកេត​ រូប​នេះ​បន្ត​ទៀត​ថា​ បើ​ចំពោះ​កាយ​សម្បទា​វិញ​ U-17​ របស់​កម្ពុជា​តូច​ៗ​ជាង​ក្រុម​វៀតណាម​ច្រើន​ ហេតុ​ដូច​នេះ​ពិបាក​លេង​ បើ​និយាយ​ពី​បច្ចេកទេស​ក៏​នៅ​ក្រោម​វៀតណាម​ដែរ ហើយ​ក្រុម​ភ្ញៀវ​គេ​ធ្វើ​បាន​ល្អ​ពេល​បញ្ចប់​ទី​ មាន​ន័យ​ថា​គេ​មាន​ឱកាស​ទៅ​គឺ​អាច​រក​គ្រាប់​តែ​ម្ដង។​

កីឡាករ ឃួន ឡាបូរ៉ាវី ម្សិលមិញ

កាល​ពី​យប់​ម្សិលមិញ​នេះ​កីឡាករ​ ឃួន​ ឡាបូរ៉ាវី​ ក៏​បាន​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ក្នុង​ឱកាស​អបអរ​ខួប​គម្រប់​៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​នៅ​ឯ​កីឡដ្ឋាន​ជាតិ​ផង​ដែរ។​ គូរ​បញ្ជាក់​ដែរថា ​U-17​ កម្ពុជា​ចាញ់​ ​U-17​ វៀតណាម​ដោយ​លទ្ធផល​ ៤-០​ ៕​

អត្ថបទ៖ នួន ស៊ីណា​