Zlatan ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ Los Angeles របស់​អាមេរិក?

  • 2017-06-22 02:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic ​ធ្វើ​ឲ្យ​កើត​មាន​ការ​សង្ស័យ​ពី​ការ​ផ្ទេរ​ទៅ​លេង​នៅ​លីគ​កំពូល​អាមេរិក MLS បន្ទាប់​ពី​រូប​គេ​បាន​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឯក​សណ្ឋាន​កីឡា A-Z។

Zlatan

ក្នុង​រូប​ភាព​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Twitter កីឡាករ​សញ្ជាតិ​ស៊ុយអែត​បាន​ពាក់​ឈុត​ដែល​ជា​ពណ៌​របស់​ក្រុម​ LA Galaxy ភ្ជាប់​ជាមួយ​ឃ្លា​ពី​លើ​រូប​​សរសេរ​ថា​ "ស្វាគមន៍​មក​កាន់​ Los Angeles”។ Zlatan បច្ចុប្បន្ន​គ្មាន​ក្លឹប​លេង​នោះ​ទេ​ក្រោយ​ Manchester United មិន​បន្ត​កុងត្រា​ថ្មី​ឲ្យ​ដោយ​សារ​តែ​វ័យ​ចំណាស់​ហើយ​មាន​របួស​រយៈ​ពេល​យូរ។

យ៉ាង​ណា​ក៏​ដោយ​រូប​ភាព​ភ្ជាប់​ជាមួយ​ពាក្យ​ Welcome to Los Angeles មិន​មែន​ជា​ការ​ផ្ទេរ​ទៅ​លេង​នៅ​ LA Galaxy របស់​ Zlatan ឡើយគឺ​គ្រាន់​តែ​ផលិតផល​ម៉ាក A-Z ទៅ​បើក​លក់​ដល់​ទីក្រុង​ Los Angeles សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន