COO​ ​Facebook​ ​អាច​នឹង​ក្លាយ​ជា​ ​CEO​ ​របស់​ ​Uber

  • 2017-06-22 03:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី​ ​Sheryl Sandberg​ ​ដែល​ជា​ ​COO​ ​របស់​ ​Facebook​ ​ត្រូវ​គេ​ចាត់​នៅ​លំដាប់​កំពូល​តារាង​នៃ​បេក្ខភាព​ត្រៀម​កាន់​តំណែង​ ​CEO​ ​របស់​ ​Uber​ ​ក្រោយ​ការ​លា​ឈប់​របស់​លោក​ ​Travis Kalanick។

  • ( COO = ប្រធាន​ផ្នែក​ប្រតិបត្តិការ )
  • ( CEO = នាយក​ប្រតិបត្តិ )
លោក​ស្រី​ ​Sheryl Sandberg

សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ ​Uber​ ​លោក​ស្រី​ ​Arianna Huffington​ ​បង្ហាញ​ថា​បេក្ខភាព​ជា​ច្រើន​កំពុង​ត្រូវ​បាន​ពិចារណា​ដើម្បី​មក​កាន់​តំណែង​នេះ​ ​តែ​អ្នក​សំខាន់​បំផុត​បី​ ​គឺ​មាន​ដូច​ជា​ ​លោក​ស្រី​ ​Sheryl Sandberg​ ប្រធាន​ផ្នែក​ប្រតិបត្តិការ​​ ​របស់​ ​Facebook​ ​, លោក​ ​Tom Skaggs​ ប្រធាន​ផ្នែក​ប្រតិបត្តិការ​​ ​របស់​ ​Disney​ ​និង​លោក​ស្រី​ ​Marissa Meyer​ ​អតីត​នាយក​ប្រតិបត្តិ​របស់​ ​Yahoo។

យ៉ាង​ណា​មិញ​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​លោក​ស្រី​ ​Sheryl Sandberg​ ​អាច​នឹង​មិន​មក​កាន់​តំណែង​នេះ​ ​ព្រោះ​គាត់​ជា​មនុស្ស​សំខាន់​របស់​ ​Facebook​ ​ខណៈ​ ​CEO​ ​ចាស់​របស់​ ​Uber​ ​បាន​បន្សល់​ទុក​នូវ​រឿង​អាស្រូវ​ជា​ច្រើន​ ​ជា​ពិសេស​ទាក់ទង​នឹង​ករណី​យាយី​ផ្លូវ​ភេទ៕

ចុចអានបន្ត ៖

ប្រភព៖ Techinasia   ប្រែ​សម្រួល៖ រដ្ឋ