កប់! ក្លឹប​ឥណ្ឌូណេស៊ី​ Persija នឹង​ប្រកួត​មិត្តភាព​ជាមួយ Espanyol ខែ​ក្រោយ

  • 2017-06-22 04:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Espanyol នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ជាមួយ​ក្លឹប​នៅ​អាស៊ីអាគ្នេយ៍​ Persija Jakarta របស់​លីគ​កំពូល​ឥណ្ឌូណេស៊ី។

ក្លឹប Persija Jakarta

បើ​តាម​ការ​បញ្ជាក់​របស់​លោក Gede Widiade កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ នៅ​កីឡដ្ឋាន Patriot ស្ថិត​ក្នុង​ទីក្រុង​ Bekasi ភាគ​ខាង​លិច​កោះ​ជ្វា​។

ប្រធាន​ក្លឹប​ដដែល​បន្ត​ថា​ខ្លួន​បាន​ជោគជ័យ​ក្នុង​ការ​ចរចា​ជាមួយ​ Espanyol ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ La Liga។ "ទោះ​ជា​ពួក​យើង​រវល់​ជាមួយ​ការ​ប្រកួត​លីគ​ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ការ​ប្រកួត​នេះ​កើត​ឡើង​ ព្រោះ​​ឱកាស​មិន​មែន​ចេះ​តែ​មាន​​ម្ដង​ទៀត​ទេ​នៅ​១០​ឆ្នាំ​ខាង​មុខ"។ Widiade បញ្ជាក់​ដូច្នេះ។

មុន​ប៉ះ​ជាមួយ​ Persija ៥​ថ្ងៃ​ក្រុម Espanyol ក៏​មាន​ការ​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​អាយុ​ក្រោម​១៩​ឆ្នាំ​ដែរ​ នៅ​កីឡដ្ឋាន Bandung Lautan Api៕

Espanyol

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ វីរ័ត្ន