Juventus ត្រៀមដណ្ដើម Emre Can ពី Liverpool
- 2017-06-22 07:10:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Juventus ត្រៀមដណ្ដើម Emre Can ពី Liverpool
ចន្លោះមិនឃើញ
Juventus ត្រូវរាយការណ៍ថាកំពុងអន្ទះសាចង់បាន Emre Can ពី Liverpool ដើម្បីយកទៅបំពេញតំបន់ខ្សែបម្រើនៅទឹកដីអ៊ីតាលី។
កីឡាករវ័យ២៣ឆ្នាំត្រូវក្លឹបរងជើងឯក Champions League ដាក់គោលដៅទិញយកនៅរដូវកាលនេះបើទោះជា Liverpool ចង់រក្សាទុករូបគេនៅកីឡដ្ឋាន Anfield ក៏ដោយ។ ប្រភពពីអ៊ីតាលីអះអាងថា Juventus ចង់យក Can ដើម្បីជំនួស Miralem Pjanic ដែលទំនងជាចាកចេញពីក្លឹបទៅចូលរួមជាមួយ Barcelona នាពេលដ៏ខ្លីខាងមុខ។
Can បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលចរចាគ្នាលើកុងត្រាថ្មីរយៈពេលវែង ដែល Liverpool គ្រោងឲ្យថ្លៃ ១១៣០០០ ផោនក្នុងមួយសប្ដាហ៍ ដូច្នេះវាជាឱកាសសម្រាប់ Juventus ដណ្ដើមយករូបគេទៅ ប៉ុន្តែក្នុងករណីបរាជ័យ ក្រុមជើងឯក Serie A មួយនេះ នៅមានកីឡាករ២ផ្សេងទៀតដូចជា Steven N'Zonzi និង Blaise Matuidi សុទ្ធសឹងតែស្ថិតនៅក្នុងបញ្ជីទិញ៕