Facebook​ ​បន្ថែម​មុខងារ​ការពារ​មិន​​ឲ្យ​គេ​ ​Fake​ ​Account

  • 2017-06-22 12:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ ​Facebook​ ​បាន​ប្រកាស​ដាក់​ឲ្យ​សាកល្បង​ប្រើប្រាស់​នូវ​​មុខងារ​សុវត្ថិភាព​ថ្មី​មុន​គេ​ក្នុង​ប្រទេស​ឥណ្ឌា​ ​ដែល​ការពារ​មិន​ឲ្យ​គេ​ងាយ​លួច​រូប​​ដើម្បី​ទៅ​បង្កើត​គណនី​ក្លែងក្លាយ​។

មុខងារ​ថ្មី​នេះ​ ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​អាច​រក្សា​ទុក​ ​(Save)​ ​រូបភាព​ ​Profile Picture​ ​នៃ​គណនី​នានា​បាន​នោះ​ទេ​ ​ហើយ​សូម្បី​តែ​ការ​ថត​អេក្រង់​ ​(Print Screen)​ ​ក៏​មិន​អាច​បាន​ដែរ​ ​(សម្រាប់​ស្មាតហ្វូន​ ​Android)។

គណនី​ដែល​មាន​មុខងារ​ថ្មី​នេះ​ ​គឺ​នឹង​មាន​កែម​ពណ៌​ទឹក​សមុទ្រ​ព័ន្ធ​ជុំវិញ​​រូប​ ​Profile Picture​ ​ហើយ​សម្រាប់​ជំហាន​ដំបូង​ ​Facebook​ ​បាន​ផ្ដើម​សាកល្បង​ប្រើ​ក្នុង​ប្រទេស​ឥណ្ឌា​ ​ហើយ​ដំណាក់កាល​បន្ទាប់​គឺ​តំបន់​អាស៊ី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

ចុចអានបន្ត ៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី