អស់​ពី​ ឱក សុម៉ាលីតា! យប់​មិញ​នេះតារាសម្ដែង វណ្ណៈ បូរមី ត្រូវ​ចោរ​ប្លន់​ម្ដង

  • 2017-06-23 02:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​យប់​ថ្ងៃ​ទី​២១​ តារា​ចម្រៀង​ជើង​ចាស់ ឱក សុម៉ាវត្តី ត្រូវ​បាន​ចោរ​ឆក់​កាបូប​ ឯយប់​មិញ​នេះ​តារា​សម្ដែង​វ័យ​ក្មេង​ វណ្ណៈ បូរមី បាន​ជួប​ករណី​ចោរ​ប្លន់​នៅ​សង្កាត់​ព្រែក​ឯង​។

អាន៖ ឱក សុម៉ាវត្តី ត្រូវ​បាន​ចោរ​ឆក់

នាង​ និយាយ​ថា៖ "យប់​មិញ​នេះ​ ពេល​ខ្ញុំ​ចេញ​ហាត់​សម​សម្ដែង​នៅ ប្រហែល​ម៉ោង​៨ មាន​ចោរ​ម្នាក់​វា​តាម​ខ្ញុំ ដោយ​ដំបូង​វា​ប្រុស​ឆក់​ឥវ៉ាន់​​ តែ​ដល់​វា​បាន​ព្យាយាម​ប្លន់​យក​ម៉ូតូ​ របស់​ខ្ញុំ​តែ​ម្ដង​ ឥឡូវ​ខ្ញុំ​អស់​ម៉ូតូ​មួយ​ហើយ"។

ស្រី​ស្អាត​រូប​នេះ បន្ត​ទៀត​ថា ទី​តាំង​ដែល​ចោរ​នោះ ប្លន់​គឺ​ នៅ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ ​ក្រុង​ភ្នំពេញ​ ​ហើយ​មាន​ចម្ងាយ​ប្រហែល​មួយ​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​នាង។ នាង​បញ្ជាក់​ថា ពេល​កើត​ហេតុ​ នាង​បាន​ស្រែក​ហៅ​គេ​ជួយ​ដែរ តែ​ដោយ​សារ​ផ្លូវ​ម្តុំ​នោះ​ស្ងាត់ពេក​ទើប​គ្មាន​អ្នក​ណា​ឭ។​

តារា​ស្រី​វ័យ​១៩​ឆ្នាំ​រូប​នេះ លើក​ឡើង​ថា​ នាង​បាន​ប្ដឹងទៅសមត្ថកិច្ច ភ្លាមៗ​ក្រោយ​ពេល​កើត​ហេតុ ​ហើយ​ព្រឹក​នេះ​នាង​កំពុង​ចូល​ជួបសមត្ថកិច្ចម្ដង​ទៀត​​ ដើម្បី​រៀប​ចំ និង​ប្រគល់​ជូន​​ឯកសារ​មួយ​ចំនួន។

បូរមី​ បាន​ឲ្យ​ដឹង​ពី​ទ្រព្យ​សម្បត្តិ​ដែល​បាត់​បង់​រួម​មាន ម៉ូតូម៉ាកScoopy ដែល​មាន​ស្លាក​លេខ 1CH 5493 សម្ភារៈ​ថត​រឿង សម្លៀក​បំពាក់​ សៀវភៅ ស្បែក​ជើង។ "ទើប​តែ​បើ​លុយ​ព្រឹក​មិញ​ហ្នឹង​បង ហើយ​ទិញ​ខោ​អាវ​ និង​ស្បែក​ជើង​សម្រាប់​ថត​រឿង​ថ្មី តែ​ឥឡូវ​អស់​រលីង​ហើយ​។ នាង​ថ្លែង៕

ចុចអាន៖

អត្ថបទ៖ សុខណា