កម្មវិធី​​ហ្វឹកហាត់​​ និង​កម្មវិធី​ប្រកួត U22 កម្ពុជា​ពាន​នៅ មីយ៉ាន់ម៉ា

  • 2017-06-23 03:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​ក្រោម​អាយុ ២២​ឆ្នាំ​​ នឹង​ត្រូវ​ទៅ​ចូល​រួម​ប្រកួត​​ពាន​រង្វាន់ KBZ Bank Cup ​2017 នៅ​ប្រទេស​មីយ៉ាន់ម៉ា​​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​មិថុនា ដល់​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០១៧។ ខាង​ក្រោម​ជា​កម្មវិធី​ហ្វឹកហាត់​ និង​កម្មវិធី​ប្រកួត។

​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ក្រោម​អាយុ ២២ ឆ្នាំ​បាន​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ម្សិល​មិញ​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ដោយ​ឡែក​នា​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ​ នឹង​​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មក​ហាត់​នៅ​ម៉ោង៩​ព្រឹក​វិញ។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២​ឆ្នាំ​ ដឹក​នាំ​ដោយ​លោក Leonardo Vitorino ​នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​នា​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​