មាន​រឿង​អ្វី​បាន ជា វិបុល​ និង ​គង់ សុជាតិ ពោល​ពាក្យ​អាណិត​កូន​ស្រី

  • 2017-06-23 03:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​មក​ដល់​ពេល​នេះ​កូន​ស្រី​ដែល​ជា​តំណក់​ឈាម​រវាង​ ជា វិបុល និង​ គង់ សុជាតិ ឈ្មោះ ដូរី មាន​អាយុ​បាន​៥​ខែ​ហើយ​។ តើ​ហេតុ​អ្វី​​បាន​ជា​គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ​ពោល​ពាក្យ​អាណិត​កូន​ស្រី​​?

ជា វិបុល បាន​ថ្លែង​មក​កាន់ Sabay ថា លោក​ និង​ភរិយា​តែង​តែ​មាន​អារម្មណ៍​អាណិត​​ចំពោះ​កូន​ស្រី​ ​ដោយ​សារ​តែ​កូន​ស្រី​មាន​អាយុ​បាន​តែ​ប៉ុន្មាន​ខែ​សោះ​ចេញ​ថត​ស្ប៉ត​រក​ប្រាក់​ចំណូល​ចូល​គ្រួសារ​​​មិន​ក្រោម​ខ្ទង់​ម៉ឺន​ដុល្លារ​​នោះ​ទេ​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ វិបុល និង​ សុជាតិ​ មាន​មោទនភាព​ ទៅ​លើ​កូន​ស្រី​អាយុ​បាន​៥​ខែ​ប៉ុណ្ណោះ​​តែ​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ទឹក​ដោះ​គោ​ពេញ​ចិត្ត​។

“​ចេះ​តែ​មាន​អារម្មណ៍​​អាណិត​នៅ​ពេល​ដែល​គាត់​(កូនស្រី) ទៅ​ថត​ស្ប៉ត​ឲ្យ​ផលិត​ផល​ ព្រោះ​គិត​ថា​គាត់​នៅ​ក្មេង​អត់​ទាន់​ដឹង​អី ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​នេះ​គឺ​ជា​ការងារ​មួយ​ដែល​គាត់​ គួរ​ទទួល​បាន​ដែរ​ ចាត់​ទុក​ជា​រឿង​មួយ​ដែល​ល្អ​ គាត់​នៅ​ក្មេង​តែ​ក្រុម​ហ៊ុន​ត្រូវ​ការ​គាត់។ ចំណែក​ពួក​ខ្ញុំ​ជា​ឪពុក​ម្ដាយ​ក៏​សប្បាយ​ចិត្ត​ រក​ពាក្យ​​និយាយ​មិន​បាន​ដែរ​​"។ ជា វិបុល រៀបរាប់​។

ជា វិបុល បាន​បន្ត​ថា ទាក់​ទង​និង​តម្លៃ​ដែល​កូន​ស្រី​ទទួល​បាន​ពី​ការ​ថត​ស្ប៉ត​លោក​ សុំ​មិន​ប្រាប់​ពី​ចំណូល​ជាក់លាក់​ដែល​ទទួល​បាន​ តែ​មិន​ក្រោម​ខ្ទង់​ម៉ឺន​ដុល្លារ​ឡើយ​ដែល​កូន​ស្រី​ទទួល​បាន​​។

ដោយ​ឡែក​អ្នកនាង គង់ សុជាតិ វិញ​បាន​បន្ថែម​ថា​ ចំពោះ​ចំណូល​ដែល​រក​បាន​ពីរ​ថត​ស្ប៉ត​ដែល​កូន​ស្រី​ទទួល​បាន​ នាង និង​ស្វាមី​មិន​បាន​យក​ទៅ​ចាយ​វាយ​​អ្វី​នោះ​ទេ​គឺ​រក្សា​ទុក​ឲ្យ​កូន​ស្រី​ទាំង​អស់​​ រង​ចាំ​រហូត​ដល់​គេ​មាន​វ័យ​១៨ ឆ្នាំ​៕​​​​​

ចុចអាន​ព័ត៌មាន​ទាក់​ទង​សិល្បៈ​ខាង​ក្រោម​

ត្រឹម​១​ប៉ប្រិច​ភ្នែក​ហង្ស​មាស​​ជ្រុះ​បាត់​តារា​ចម្រៀង​និង​អ្នក​ផលិត​កម្ម​វិធី​ដល់​ទៅ​៥​រូប​​​​

ល្បី​ថា​តួ​ស្រី​រឿង​ "ទឹក​ភ្នែក​កក​" ស្អាត ចុះ​បើ​នាង​តែង​ខ្លួន​ជា​មនុស្ស​ប្រុស ​គិត​ម៉េច​វិញ?

អស់​ពី​ ឱក សុម៉ាលីតា! យប់​មិញ​នេះតារាសម្ដែង វណ្ណៈ បូរមី ត្រូវ​ចោរ​ប្លន់​ម្ដង

​​​​

អត្ថបទ៖ ឆុង ស៊ីណាន