ប្រាក់​ចំណេញ​ត្រីមាស​ទី ២ របស់​ Samsung រំពឹង​យក​ឈ្នះ​ Apple

  • 2017-06-24 02:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ចុះ​ផ្សាយ​ថ្មី​មួយ​បាន​ប៉ាន់​ប្រមាណ​ទុក​នៃ​ប្រាក់​ចំណេញ​សរុប​របស់​ SAMSUNG នា​ត្រីមាស​ទី ២ ឆ្នាំ ២០១៧ នេះ​ ដោយ​អាច​ទទួល​បាន​ចន្លោះ​ពី ១១,៦ ពាន់​លាន​ដុល្លារ​ទៅ ១២,៣ ពាន់លាន​ដុល្លារ (អាមេរិក) ។​ ខ្ពស់​ជាង​ Apple ដែល​គេ​ប៉ាន់​ប្រមាណ​មើល អាច​ត្រឹម​តែ ១០,៥ ពាន់លានដុល្លារ​ប៉ុណ្ណោះ។ ដោយ​ឡែក​បើ​ទោះ​បី​ជា​បូក​បញ្ចូល​គ្នា​នៃ​ប្រាក់​ចំណេញ​តែ​មួយ​របស់​ Facebook, Amazon, Netflix និង​ Google ក៏​នៅ​តែ​ទាប​ជាង ព្រោះ​អាច​បាន​ប្រហែល ១១,១៥ ពាន់​លាន​ដុល្លារ។​

បើ​ការ​ទស្សន៍ទាយ​នេះ​ជា​ការ​ពិត SAMSUNG អាច​នឹង​ទទួល​បានកេរ្តិ៍​​ឈ្មោះ​ដ៏​ល្អ​មួយ ក្នុង​ប្រវត្តិសាស្ត្រ​ប្រចាំ​ឆ្នាំ ដោយ​ទោះ​បី​ជា​ក្នុង​ត្រីមាស​ក៏​ដោយ។ ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ ភាគច្រើន​ចេញ​មក​ពី​ចង្វាក់​ផលិតកម្ម​អេក្រង់​កោង​ OLED របស់​ខ្លួន និង​តម្រូវ​ការ​ផ្គត់ផ្គង់​នៃ​ DRAM និង​អង្គ​ចងចាំ NAND ដែល​តម្លៃ​លក់​ចេញ​សុទ្ធ​តែ​មាន​ការ​កើន​ឡើង​សម្រាប់​ក្រុមហ៊ុន​ដែល​កម្ម៉ង់​ពី SAMSUNG ។​

រំលឹក​ថា​ Galaxy Note 8 របស់​ SAMSUNG ត្រូវ​បាន​គេ​រំពឹង​នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ​អំឡុង​ចុង​ខែ​សីហា ឫ​អាច​ឈាន​ចូល​ដើម​ខែ​កញ្ញា មុន​ការ​បង្ហាញ​ខ្លួន​ iPhone 8 ប៉ុន្មាន​សប្ដាហ៍៕

ចុចអាន៖

ប្រភព៖ AndroidHeadlines   ប្រែសម្រួល ៖ កៅ រក្សា