Note 8 តម្លៃអាចដល់ប្រហែល ៩០០ ដុល្លារ ព្រោះកាមេរ៉ាភ្លោះ និង RAM ធំ
- 2017-06-24 03:07:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Note 8 តម្លៃអាចដល់ប្រហែល ៩០០ ដុល្លារ ព្រោះកាមេរ៉ាភ្លោះ និង RAM ធំ
ចន្លោះមិនឃើញ
យោងតាមការចុះផ្សាយរបស់វិបសាយ Venture Beat ឲ្យដឹងថា Galaxy Note 8 នឹងប្រកាសចេញនៅពាក់កណ្ដាលខែកញ្ញាខាងមុខឯណោះ ហើយអាចជាស្មាតហ្វូនតម្លៃថ្លៃជាងគេបំផុតរបស់ Samsung។
ប្រភពខាងលើលើកឡើងថា Galaxy Note 8 នឹងមានតម្លៃដល់ ៩៩៩ អឺរ៉ូ នៅលើទីផ្សារអឺរ៉ុប ចំណែកនៅអាមេរិកវិញអាចមានតម្លៃត្រឹមតែ ៩០០ ដុល្លារ ប៉ុណ្ណោះ។ នៅអឺរ៉ុបមានតម្លៃថ្លៃជាងព្រោះតែងតែមានអត្រាពន្ធខ្ពស់។
ប្រភពដដែលក៏បញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ Note 8 ដែលមានបំពាក់អេក្រង់រាងកោងទំហំ ៦,៣ អ៊ីញ ប្រភេទ Infinity Display ដូចនៅលើ Galaxy S8/S8+ ដែរ។ ប៉ុន្តែវានឹងខុសពី Galaxy S8 ដោយដំបូងគឺមានប្រើប៊ិច S-Pen ដែលអាចនឹងបន្ថែមសមត្ថភាពពិសេសៗជាច្រើនលើសពីមុន។
មួយវិញទៀត Note 8 នឹងមានបំពាក់កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយកម្រិត ១២ MP និង មាន RAM ទំហំដល់ ៦ GB ធំជាង S8 មាន RAM ត្រឹម ៤ GB។ យ៉ាងណាក្ដី Note 8 នឹងមានបំពាក់ឈីប Snapdragon 835 ឬ Exynos 8895 ដូចមានលើ Galaxy S8 ដែរ។ ចំពោះទ្រនាប់ស្កេនក្រយៅដៃវិញនឹងស្ថិតនៅផ្នែកខាងក្រោយ ប៉ុន្តែអាចមានទីតាំងឆ្ងាយពីកាមេរ៉ាបន្តិច។ ចំណែកថាមពលថ្មមាន ៣៣០០ mAh តូចជាង Galaxy Note 7 ២០០ mAh។
ចុងក្រោយ Venture Beat បញ្ជាក់ថា Galaxy Note 8 នឹងមានជម្រើសពណ៌បី រួមមានពណ៌ខ្មៅ, ពណ៌ខៀវ និង ពណ៌មាស៕
ចុចអាន៖
ប្រាក់ចំណេញត្រីមាសទី ២ របស់ Samsung រំពឹងយកឈ្នះ Apple
វិធី Save ព័ត៌មានលើគេហទំព័រទុកមើលពេលអត់អ៊ីនធឺណិតក្នុង iPhone