មើល​ហើយ​ជក់​ចិត្ត​ ពេជ្រ ចរណៃ​ ហាត់​ល្បុក្កតោ​(មាន​វីដេអូ)​

  • 2017-06-24 07:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ពេជ្រ ចរណៃ​ កំពុង​តែ​សម្ងំ​ខ្លួន​ ប្រឹង​ហាត់​ក្បាច់​ល្បុក្កតោ ត្រៀម​ថត​រឿង​​"អាគម​ស្បែក​ដាច​​"​នា​ពេល​ខាង​មុខ​នេះ​។

ពេជ្រ ចរណៃ បាន​ប្រាប់​ Sabay ថា​ នាង​ចាប់​ផ្ដើម​ហាត់​ក្បាច់​ល្បុក្កតោ មាន​រយៈ​ពេល​៣​​ខែ​មក​ហើយ។ ក្នុង​អំឡុង​ពេល​នេះ​ ចរណៃ​ ត្រូវ​ក្រោក​នៅ​ម៉ោង ៤ កន្លះ ​ជា​រៀង​រាល់​ថ្ងៃ​ ដល់​ម៉ោង ៦ កន្លះ​ព្រឹក ​ទើប​សម្រាក​។ រីឯ​ពេល​ល្ងាច​វិញ​ចាប់​ផ្ដើម​​ហាត់​​នៅ​ម៉ោង​ ៦​ កន្លះ​ដល់​ ម៉ោង ៩ យប់​ ទើប​សម្រាក​ញាំ​បាយ​ចូល​គេង​។

“ចាស៎​បង! ​​មូលហេតុ​ ​ដែល​ប្អូន​ ប្រឹង​ប្រែង​ហាត់ ព្រោះ​ក្នុង​រឿង​ហ្នឹង ខ្ញុំ​​សម្ដែង​ជា​តួ​ឯក នៅ​ជាមួយ​ក្រុម​ចោរ​ ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ចេះ​ក្បាច់​គុណ​បង​ ទោះ​បី​ជា​ថត​រឿង​នេះ​ចប់ ខ្ញុំ​នៅ​តែ​ហាត់​ដដែល​បង​ អត់​ឈប់​នោះ​ទេ​"។ ពេជ្រ ចរណៃ រៀប​រាប់​។

ចំណែក​ឯ​ទីតាំង​ហាត់​វិញ​ ចរណៃ ហាត់​នៅ​ក្នុង​វត្ត ថាន់ ក្បែរ​​វិមាន​ឯករាជ្យ ក្រៅ​ពី​នាង​នៅ​មាន​អ្នក​សិល្បៈ​ជា​ច្រើន​ទៀត​ដែល​ទៅ​ហាត់​សម​នៅ​ទីនោះ​ផង​ដែរ​។

ទស្សនា​ ពេជ្រ ចរណៃ​ ហាត់​ក្បាច់​ល្បុក្កតោ​ ខាង​ក្រោម​នេះ​៖

ចុចអាន៖​ល្បី​មក​ថា​ ​​ម្ចាស់​បទ​ "មេឃ​កំពុង​ភ្លៀង​ហើយ​" កំពុងចូល​ថោនហើយ ?

ចុចអាន៖តួ​រឿង​ "Underworld” ​ប្រទះ​ឃើញ​ថើប​គ្នា​ជាមួយ​សង្សារ​អាយុ​តិច​ជាង​ខ្លួន​ជាង​ពាក់​កណ្ដាល

ចុចអាន៖គួរ​ឲ្យ​អាណិត​គូ​​ស្នេហ៍​​សិល្បៈ​៣​គូ ​រៀប​ការ​យូរ​ហើយ​ តែ​គ្មាន​ដំណឹង​ល្អ​

អត្ថបទ៖ ឆុង ស៊ីណាន