ល្បីមកថា ម្ចាស់បទ "មេឃកំពុងភ្លៀងហើយ" កំពុងចូលថោនហើយ ?
- 2017-06-24 06:12:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីមកថា ម្ចាស់បទ "មេឃកំពុងភ្លៀងហើយ" កំពុងចូលថោនហើយ ?
ចន្លោះមិនឃើញ
ជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលដែលបទចម្រៀង "មេឃកំពុងភ្លៀងហើយ" របស់លោក ហាក់ សុធារិទ្ធ ត្រូវបានផលិតកម្មថោនយកទៅបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
ក្រោយពីឃើញបទចម្រៀង "មេឃកំពុងភ្លៀងហើយ" ត្រូវបានថោនយកទៅបង្ហោះធ្វើឲ្យមតិមួយចំនួនបានលើកឡើងថា ប្រហែលលោក ហាក់ សុធារិទ្ធ ម្ចាស់បទ "មេឃកំពុងភ្លៀងហើយ" ឈប់ធ្វើជាតារាចម្រៀងឯករាជ្យ ផលិតបទចម្រៀងដោយខ្លួនឯក រត់ទៅជ្រកក្នុងផលិតកម្មថោននៅពេលនេះ។
ជុំវិញការលើកឡើងខាងលើនេះដែរ Sabay បានទាក់ទងទៅ ហាក់ សុធារិទ្ធ ដើម្បីធ្វើការបកស្រាយរឿងរ៉ាវដែលលើកឡើងខាងលើនេះជាការពិតឬយ៉ាងណា តែសាមីខ្លួនសុំបដិសេធមិនធ្វើការបកស្រាយអ្វីទាំងអស់ រឿងរ៉ាវគ្រប់យ៉ាង នឹងលាតត្រដាងនៅថ្ងៃខាងមុខ។
“ចំពោះថោន យកបទចម្រៀងខ្ញុំទៅបង្ហោះ ឬ យកទៅធ្វើអ្វីផ្សេងខ្ញុំអត់ទាន់ចង់និយាយ ពេលនេះទេបង ទុកឲ្យពេលជាអ្នកបង្ហាញនៅពេលក្រោយទៀតចុះបង"។ ហាក់ សុធារិទ្ធ ហៅ ហាក់ រីខត ថ្លែង។ ចំណែកឯភាគីខាងផលិតកម្មថោនមិនអាចសុំការបកស្រាយបំភ្លឺបានទេជុំវិញរឿងរ៉ាវកើតឡើងខាងលើនេះ៕
ចុចអាន៖ភ្ញៀវជាតិ និងអន្តរជាតិភ្លឹក និងម៉ូដសំលៀកបំពាក់ថ្មីៗប្លែកភ្នែកយប់មិញ
ចុចអាន៖ស្ងាត់ៗ សូ លីហ្សា ក្លាយជាថៅកែហាងសាឡន
ចុចអាន៖គួរឲ្យអាណិតគូស្នេហ៍សិល្បៈ៣គូ រៀបការយូរហើយ តែគ្មានដំណឹងល្អ