ដំណឹងល្អ! ចាប់​ពី​ថ្ងៃ​នេះ​ទៅ ចង់​បាន​ផ្លាក​លេខ​ល្អៗ មិន​អស់​លុយ​ច្រើន​ទៀតទេ

  • 2017-06-25 02:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាត់ការ​ទៅ​លើ​ផ្លាក​សម្គាល់​យានយន្ត ដែល​មាន ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ ទេស​រដ្ឋ​មន្ត្រី ក្រសួង​សាធារណៈ​ការ​ ជាអ្នកដឹកនាំ បាន​ធ្វើ​ឱ្យ​មាន​ការ​សាទរ​ជា​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ដោយ​មិន​ចាំ​បាច់​រក​អ្នក​រត់​ការ​ នាំ​ភាព​ស្មុគស្មាញ​ និង​អស់​លុយ​ចំណាយ​ក្រៅ​ផ្លូវការ​ទៀត​ទេ​។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​រាល់​ការ​កុម្ម៉ង់​ទិញ​ផ្លាក​លេខ​យានយន្ត​ល្អៗ អាច​ធ្វើ​តាម​រយៈ​ប្រពន្ធ​ស្វ័យ​ប្រវត្តិកម្ម​របស់​ក្រសួង​ផ្ទាល់ ដោយ​មិន​អស់​លុយ​ច្រើន​។ ជាក់​ស្ដែង​ផ្លាក​លេខ 2AP-9977 (ភ្នំពេញ​) តម្លៃ​ត្រឹម​តែ ៤ ០០០ ០០០ (៤លាន) រៀល​ប៉ុណ្ណោះ​។

ចំពោះ​ឯកសារ​តម្រូវ​បងប្អូន​ប្រជាពលរដ្ឋ​គ្រាន់​តែ​មាន អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ ប្រសិន​បើ​នៅ​ភ្នំពេញ​ត្រូវ​មាន​សៀវភៅ​ស្នាក់​នៅ​ជា​ការ​ស្រេច​។ បង​ប្អូន​អាច​ទិញ​ទុក​រយៈ​ពេល​ ១​ខែ ឬ​ពេល​ចុះ​បញ្ជី​យានយន្ត​តែ​ម្ដង​ក៏​បាន​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​៕

នេះ​ជា​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​របស់​ក្រសួង​៖ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម

ខាង​ក្រោម​នេះ​ជា​លក្ខខណ្ឌ​ដើម្បី​អាច​ទិញ​បាន​៖

អត្ថបទ៖ វឌ្ឍនៈ