ពែក​មី បង្កើត​កម្មវិធី​ទូរទស្សន៍​ថ្មី ដើម្បី​រំលឹក​បទ​ចម្រៀង​មរតក​ដើម

  • 2017-06-25 03:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ នាយ​ពែក​មី បាន​បង្ហាញ​កម្មវិធី​ទូរទស្សន៍​អនឡាញ​​មួយ​នៅ​លើ​​ Facebook "ទូរទស្សន៍​សិល្បៈ" ដើម្បី​រំលឹក​ពី​បទ​ចាស់ៗ ដែល​មិន​ត្រូវ​គេ​ស្គាល់​ច្បាស់​​ពី​ចំណង​ជើង​។

កម្មវិធី​ថ្មី​នេះ​​ឈ្មោះ​ថា "រំលឹក​ចម្រៀង​មរតក​ដើម"​ ដែល​បើក​ឲ្យ​ប្រិយមិត្ត​ទាយ​ចំណង​ជើង​បទ​ចម្រៀង​ដើម្បី​យក​រង្វាន់​។ លោក​បានបញ្ជាក់ថា ​​គោល​បំណង​​ក្នុង​ការ​បង្កើត​កម្មវិធី​នេះ គឺ​​ចង់​ឲ្យ​ប្រិយមិត្ត​ស្គាល់​ពី​ចំណង​ជើង​ពិត​ប្រាកដ​របស់​ចម្រៀង​មរតក​ដើម​ទាំង​នោះ ហើយ​ក៏​ជា​ផ្នែក​មួយ​​រំលឹក​ពី​ស្នាដៃ​ល្អៗ​របស់​អ្នក​និពន្ធ​ពី​អតីតកាល​ផង​ដែរ។

បង​ប្រុស​នាយ​គ្រឿន ​​​​​រំលឹក​​ថា លោកបាន​បង្កើត​​កម្មវិធី​នេះ​ជា​យូរ​មក​ហើយ​ ដោយ​​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ពី​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ទើប​តែ​យប់​មិញ​នេះ​ លោក​បង្កើត​ទំព័រ​ផ្លូវការ​មួយ​សម្រាប់​កម្មវិធីនេះ ដែល​មាន​រូប​លោក និង​ លោក​ សេង តារា ជា​អ្នក​សម្រប​សម្រួល​៕

អាន៖ ម៉ានិត និង មាន​ សូនីតា នាំ​ថវិកា​...

អាន៖ ជុំវិញនាយ​ពែកមី

អាន៖ ព័័ត៌មាន​កម្សាន្ត​ថ្មីៗ

អត្ថបទ៖ សុខណា