OnePlus 5 ផ្ដួល HTC U11 និង​ Galaxy S8 លើ​សង្គ្រាម​បន្ទះ​ឈីប​ Snapdragon 835

  • 2017-06-26 01:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយ​សារ​តែ​ OnePlus 5 ទើប​តែ​បង្ហាញ​ខ្លួន​ថ្មីៗ​ ហេតុ​នេះ​មាន​គណនី​ YouTube ជា​ច្រើន​បាន​យក OnePlus 5 ​ទៅ​ប្រៀប​ធៀប​នឹង​ស្មាតហ្វូន​កំពូលៗ​ដទៃ​ដើម្បី​ចង់​ដឹង​ថា​មួយ​ណា​ខ្លាំង​ជាង។

ខាង​ក្រោម​ជា​ការ​ប្រៀប​ធៀប​រវាង​ល្បឿន​ OnePlus 5, HTC U11 និង Galaxy S8 ៖

​ការ​ប្រៀប​សមត្ថភាព​ធ្វើ​ឡើង​ដោយ​បើក​ដំណើរ​ការ​កម្មវិធី​ចំនួន​ ២០ តាម​លំដាប់​លំដោយ​ដូចៗ​គ្នា​លើ​ស្មាតហ្វូន​ទាំង​ ៣។ លទ្ធផល​បង្ហាញ​ថា​ជុំ​ទី​មួយ​ OnePlus 5 ជា​អ្នក​នាំ​មុខ​​ដោយ​បញ្ចប់​ទៅ​ក្នុង​ពេល​ ៥១,៣ វិនាទី, នាំ​មុខ​ HTC U11 ៣,៦ វិនាទី និង ដើរ​លឿន​ជាង​ Galaxy S8 ១២,៧ វិនាទី។ ចំណែក​ជុំ​ទី​ពីរ​វិញ OnePlus 5 នៅ​តែ​នាំ​មុខ​​ដោយ​បញ្ចប់​ការ​បើក​កម្មវិធី​លឿន​ជាង HTC U11 ចំនួន ៩ វិនាទី និង លឿន​ជាង​ Galaxy S8 ២៦,២ វិនាទី។

ចំណាំ​ថា​ស្មាតហ្វូន​ទាំង​បី​សុទ្ធ​តែ​ប្រើ​បន្ទះ​ឈីប​ Snapdragon 835 ដូច​គ្នា។ ប៉ុន្តែ ​​ HTC U11 និង Galaxy S8 ​មាន​ RAM តូច​ជាង​ OnePlus 5 ដល់​ទៅ​ពាក់​កណ្ដាល ដោយ​ OnePlus 5 មាន RAM ៨ GB ចំណែក​ស្មាតហ្វូន​ពីរ​ទៀត​មាន RAM ត្រឹម ៤ GB ប៉ុណ្ណោះ។ RAM ទំហំ​ធំ​នេះ​ជា​ចំណែក​មួយ​ដែល​ជួយ​ឲ្យ​ OnePlus 5 អាច​​​រក្សា​ទុក​កម្មវិធី​នៅ​ក្នុង​ RAM បាន​​ច្រើន​ជាង Galaxy S8 និង HTC U 11។ ហេតុ​នេះ​ទើប​នៅ​ជុំ​ទី​ពីរ OnePlus 5 អាច​បើក​កម្មវិធី​ឡើង​វិញ​បាន​លឿន៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង