អ្នកតា​កង្ហារ​ដែក​បារមី​ធំ​ភ្នំ​ជី​សូរ្យ​ ស័ក្ដិសិទ្ធិ​ខ្លាំង​ អ្នក​ទៅ​លេង​មិន​ត្រូវ​រំលង

  • 2017-06-26 02:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​កំពូល​ភ្នំ​ជីសូរ្យ​មាន​ទី​កន្លែង​សក្ការ​បូជា​ ដែល​មាន​បារមី​ខ្លាំង​ជា​ច្រើន​កន្លែង​ផ្សេង​គ្នា​ ប៉ុន្តែ​ អ្នក​តា​កង្ហារ​ដែក​ គឺ​ជា​ទី​សក្ការ​មួយ​ ដែល​មាន​បារមី​ធំ​ជាង​គេ​ និង​ពូកែ​ស័ក្ដិសិទ្ធិ​ខ្លាំង​នៅ​លើ​កំពូល​ភ្នំ​ជីសូរ្យ​ ដែល​អ្នក​ទៅ​កម្សាន្ត​នៅ​ទីនោះ​មិន​ត្រូវ​មើល​រំលង​នោះ​ទេ។​ នេះ​បើ​តាម​ការ​ដឹង​ពី​លោក​តា​ម្នាក់​ជា​ឆ្មាំ​ប្រាសាទ។

ក្នុង​វ័យ​ជិត​ ៧៨​ឆ្នាំ​ លោក​តា​ ខាត់​ សុខ​ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ៖ "លោក​តា​កង្ហារ​ដែក​... កន្លែង​ហ្នឹង​ជា​បារមី​ធំ​ជាង​គេ ​នៅ​លើ​កំពូល​ភ្នំ​ព្រះ​ឥសូរ​នេះ (ភ្នំ​ជី​សូរ្យ)។ អ្នក​តូច​អ្នក​ធំ​អី​គេ​បន់​ប្រាថ្នា​អី​ច្រើន​តែ​សម្រេច​ដូច​បំណង​របស់​គេ​ ហើយ​គេ​មក​ថ្វាយ​អី​អី​ តាម​គេ​បន់​ចឹង​ទៅ។ មិន​ថា​អ្នក​ជិត​អ្នក​ឆ្ងាយ​អី​ទេ​ គេ​មក​ច្រើន​ ពិសេស​ថ្ងៃ​សីល។"

ជា​គណៈកម្មការ​វត្ត ​និង​ជា​ឆ្មាំ​ប្រាសាទ​ផង​លោក​តា​បញ្ជាក់​តាម​បែប​ដូនតា​ដំណាល​ថា​ លោក​តា​កង្ហារ​ដែក​មាន​ប្រវត្តិ​ជា​មេទ័ព​ខ្លាំង​ពូកែ​ម្នាក់​ ហើយ​ពេល​ចេញ​ច្បាំង​លោក​អាច​បង្វិល​ដាវ​លំពែង​វិល​ដូច​កង្ហារ​ដើម្បី​សម្លាប់​គូ​សត្រូវ។ ភាព​អស្ចារ្យ​ ក្លាហាន​និង​ប៉ិន​ប្រសព្វ​នេះ​ធ្វើ​ឲ្យ​លោក​តា​ជាប់​ឈ្មោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ៕

អត្ថបទ៖ សូទ្រី