មុខងារ​ Airplane Mode លើ iOS 11 លែង​បិទ​ Wi-Fi ឬ Bluetooth អូតូ​ទៀត​ហើយ

  • 2017-06-26 02:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​យើង​ដំណើរ​ការ​មុខងារ​ Airplane Mode លើ​ iOS 10 ឬ iOS ជំនាន់​មុនៗ​ ​ប្រព័ន្ធ​ Wi-Fi ឬ Bluetooth ត្រូវ​បិទ​ដំណើរ​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង។

ប៉ុន្តែ​ជា​មួយ​ iOS 11 Apple បាន​ធ្វើ​ការ​កែ​ប្រែ​ថ្មី​លើ​មុខងារ​ Airplane Mode នេះ ​នៅ​ពេល​ដំណើរ​ការ​ទៅ​នឹង​លែង​បិទ​ប្រព័ន្ធ​ Wi-Fi ឬ Bluetooth ដោយ​ស្វ័យ​ប្រវត្តិ​ទៀត​ហើយ គឺ​បិទ​តែ​​អ៊ីនធឺណិត​ទូរសព្ទ​តែ​ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា​នៅ​ពេល​ដែល​អ្នក​ដំណើរ​ការ​មុខងារ​ Airplane Mode ប្រព័ន្ធ​ Wi-Fi ឬ Bluetooth ​ដែល​អ្នក​កំពុង​ភ្ជាប់​​នឹង​លែង​កាត់​ផ្ដាច់​ទៀត​ហើយ។

ក្រៅ​ពី​ចំណុច​ខាង​លើ​ iOS 11 មាន​ការ​កែ​ប្រែ​ចំណុច​ដទៃ​ទៀត​ជា​ច្រើន ដោយ​អ្នក​នឹង​អាច​មាន​ឱកាស​សាក​ល្បង​បាន​ក្នុង​អំឡុង​ខែ​កញ្ញា​ខាង​មុខ៕​​​

ចុចអាន៖

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង