Vin Diesel និង​តួ​រឿង "Wonder Woman” ជួប​គ្នា​ទាំង​បី​កូន​ម្នាក់​មួយ!

  • 2017-06-26 07:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​ល្បី​ប្រចាំ​ខ្សែ​រឿង "Fast & Furious” គឺ​លោក Vin Diesel បាន​ជួប​គ្នា​ជាមួយ​នឹង​តួ​រឿង​ "Wonder Woman” ​អ្នក​នាង Gal Gadot​ ដែល​ជា​មិត្ត​ភក្តិ​នៅ​តំបន់ Hollywood Hills សហរដ្ឋ​អាមេរិក។

តារា​វ័យ​ ៤៩​ឆ្នាំ​រូប​នេះ​បាន​បង្ហោះ​រូប​ថត​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ដោយ​បាន​សរសេរ​ថា៖ "ពេល​ដែល​ពួក​យើង​មិន​សំដែង​ជា​ Superheroes... ពេញ​ដោយ​ក្តី​ស្រលាញ់"។ នៅ​ក្នុង​រូប​នោះ​គឺ​គេ​សង្កេត​ឃើញ​អ្នក​ទាំង​ពីរ​បី​កូន​ម្នាក់​មួយ ដែល​លោក​ Vin Diesel បី​កូន​ស្រី​អាយុ​៩ឆ្នាំ​ឈ្មោះ Hania ខណៈ​ដែល​តារា​ស្រី​វ័យ​៣២ឆ្នាំ​ Gal Gadot កំពុង​តែ​បំបៅ​ដោះ​កូន​ដោយ​ប្រើ​កំប៉ុង​ឲ្យ​កូន​ស្រី​ខ្លួន​ឈ្មោះ Maya ដែល​ទើប​តែ​មាន​អាយុ​ ៣​ខែ។

អ្នក​ទាំង​ពីរ​បាន​ស្លៀក​ពាក់​សាមញ្ញ​ៗ ដូច​គ្នា​នៅ​ពេល​នោះ​ដោយ​សារ​តែ​សុទ្ធ​តែ​ជាប់​ភារកិច្ច​មើល​កូន។ តារា​ទាំង​ពីរ​រូប​នេះ​បាន​សម្ដែង​ជាមួយ​គ្នា​លើក​ដំបូង​នៅ​ឆ្នាំ ២០០៩ នៅ​ពេល​ដែល​ Gal Gadot ចូលរួម​សម្ដែង​ក្នុង​ស៊េរី "Fast & Furious” ជា​លើក​ដំបូង​គឺ​រឿង "Fast & Furious”​។​ បន្ទាប់​មក​នាង​ក៏​បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​រឿង "Fast Five” ឆ្នាំ ២០១១ និង "Fast & Furious 6” នៅ​ឆ្នាំ ២០១៣។

Vin Diesel និង​កូន​ស្រី

ទោះ​បី​ជា​ Gal ឈប់​សម្ដែង​នៅ​ក្នុង​ស៊េរី​រឿង "Fast & Furious” ក៏​ដោយ​ក៏​អ្នក​ទាំង​ពីរ​នៅ​តែ​រាប់​អាន​គ្នា​យ៉ាង​ជិត​ស្និទ្ធ ដែល​អាច​ប្រមាណ​បាន​ថា​ពួក​គេ​អាច​នឹង​មាន​រឿង​ដែល​សម្ដែង​ជាមួយ​គ្នា​បន្ត​ទៀត​ទៅ​ថ្ងៃ​អនាគត៕​​

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី