ពេលនេះមេក្រុម Super Junior ជិតបានត្រលប់មកប្រទេសកូរ៉េវិញហើយក្រោយ...
- ច័ន្ទ, 26 មិថុនា 2017 07:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលនេះមេក្រុម Super Junior ជិតបានត្រលប់មកប្រទេសកូរ៉េវិញហើយក្រោយ...
ចន្លោះមិនឃើញ
ក្រោយមានរឿងភ័យព្រួយ ជ្រួលច្របល់ពាក់ព័ន្ធនឹងករណីប្លន់ កាលពីម្សិលមិញមក មុននេះបន្តិច តារាចម្រៀង Lee Teuk មេក្រុមតារាប្រុសដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង Super Junior បានទទួលលិខិតឆ្លងដែនបណ្ដោះអាសន្ន និងអាចត្រលប់មកប្រទេសខ្លួនវិញហើយ។
ខាងផលិតកម្មផ្ទាល់របស់លោកក៏បានបញ្ជាក់ដែរថា៖ "លោកបានចាកចេញពីប្រទេស (កូរ៉េ) កាលពីថ្ងៃទី ២២ ហើយការងារលោក ជិតថតចប់ទៅហើយ។ យ៉ាងណាក្ដីជាសំណាងល្អហើយដែល Lee Teuk មិនមានរបួសអ្វី គ្រាន់តែបាត់របស់របរ។ ដោយឡែកលោកបានទទួលលិខិតឆ្លងដែនបណ្ដោះអាសន្នហើយ និងកំពុងរង់ចាំជើងយន្តហោះត្រលប់មកវិញ”។
គួរបញ្ជាក់ផងដែរថា តារាប្រុសវ័យ ៣៣ឆ្នាំរូបនេះបានរងគ្រោះ ដោយសារជួបប្រទះបទល្មើសប្លន់ បាត់សម្ភារៈមួយចំនួន ព្រមទាំងលិខិតឆ្លងដែនផងដែរ កាលពីថ្ងៃទី ២៥ ខែមិថុនាម្សិលមិញ ខណៈលោកទៅបំពេញការងារក្នុងប្រទេសស្វីស៕
ចុចអាន៖