ឈុត​រាជ​បុត្រ​កំណាត់​ជជុះ​ ម៉ាដូណា ផ្អើល​​អស់​តារា​ល្បី​ៗ​យប់​មិញ

  • 2017-06-27 02:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​ក្រមិចក្រមើម​ ម៉ាដូណា បាន​ធ្វើ​ខួប​កំណើត​អាយុ​៣៦​ឆ្នាំ​ របស់​ខ្លួន​កាល​ពី​យប់​មិញ​នៅ ​​Happy Family កោះ​ពេជ្រ​។​ ក្នុង​ពិធី​ខួប​នេះ​ដែរ​លោក​​គ្រង​ឈុត​រាជ​បុត្រ​តែ​ក្រណាត់​ជជុះ​ធ្វើ​ឲ្យ​ផ្អើល​អស់​តារា​ល្បី​ៗ​ក្នុង​កម្មវិធី​។

ម៉ាដូណា​ បាន​ប្រាប់​ Sabay ថា​ខួប​កំណើត​កាល​ពី​ឆ្នាំ​មុន​លោក​ បាន​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​ចេញ​ពី​ក្រណាត់​ជជុះ​ដោយ​ឡែក​ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ដែរ​គឺ​ក្រណាត់​ជជុះ​ដូច​គ្នា​​។ ខុស​ប្លែក​​គ្នា​ត្រង់​ថា​ឆ្នាំ​មុន​តុប​តែង​ខ្លួន​មុខ​សេះ​ តែ​ឆ្នាំ​នេះ​តុប​តែង​កាយ​ជា​ព្រះ​រាជ​បុត្រ​ជិះ​សេះ​សរ​វិញ​ម្ដង​។

“ម៉ូដ​ព្រះ​រាជ​បុត្រ​១ ឈុត​នេះ​ខ្ញុំ​ចំណាយ​អស់​ខ្ទង់​១០០ ដុល្លារ​ទាំង​ស្បែក​ជើង​ និង​ខោ​អាវ។ ថ្ងៃ​នេះ​ដែរ​ខ្ញុំ​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ឲ្យ​ចូល​រួម​ក្នុង​កម្ម​វិធី​ចំនួន​៤០០ នាក់​។ ក្នុង​នោះ​មាន​ភ្ញៀវ​សិល្បៈ​ ២០០នាក់​។ កម្មវិធី​នេះ​ខ្ញុំ​ចំណាយ​ថវិកា​អស់​ខ្ទង់​ ៧០០០ដុល្លារ​។"។ ម៉ាដូណា​ ថ្លែង​បញ្ជាក់​៕

ចុច​អាន​ព័ត៌មាន​ទាក់​ទង​ជាមួយ​សិល្បៈ​ខាង​ក្រោម​៖​

មិន​ធម្មតា​ទេបង​ថ្លៃ​ នាយ​ព្រែក ធ្វើ​ឲ្យ​ ប៉ែន ភ័ក្រសុធារិទ្ធ ​ពេញ​ចិត្ត​ស្ដូក​តែម្ដង

ទី​បំផុត ហ្វៃ សំអាង ត្រឡប់​មក​វិញ​មែន​ជាមួយ​រឿង​ល្បី​របស់​លោក​កាល​ជាង ១០​ឆ្នាំ​មុន

ផលិត​ករ និង​តារា​សម្ដែង​លើក​ពី​មូលហេតុ​សំខាន់ ដែល​ទស្សនិកជន​មិន​គួរ​រំលង​រឿង​ភាគ​ "ពស់​កេងកង​"

​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន