ធ្លាប់​ដឹង​អត់?​ ស្ដាប់​បទ​ចម្រៀង K-Pop អាច​ធ្វើ​ឲ្យ​អ្នក​ឆ្លាត​បាន​ដោយ​សារ​មូល​ហេតុ​ទាំង​នេះ

  • 2017-06-27 23:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ ប្រសិន​ជា​អ្នក​គ្រាន់​តែ​ស្ដាប់​ប៉ុន្តែ​មិន​ចង់​ដឹង​ពី​អត្ថន័យ​នៃ​បទ​ចម្រៀង​ (Lyrics) អ្នក​ក៏​មិន​អាច​ឆ្លាត​បាន​ដែរ។ ជា​ធម្មតា​អ្នក​គាំទ្រ​ខ្លះៗ​ ពួក​គេ​ខិត​ខំ​ខ្លាំង​ដើម្បី​ឲ្យ​យល់​ដឹង​ពី​ភាសា​នោះ​ឲ្យ​កាន់​តែ​ច្បាស់។

ហើយ​ចំណុច​ទាំង​នេះ​បញ្ជាក់​ពី​មូល​ហេតុ​សំខាន់ៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឆ្លាត៖​

១. រៀន​ភាសា​ថ្មី​មួយ

បើ​សិន​ជា​​ស្ដាប់​បទ​ចម្រៀង​ K-Pop ជា​ប្រចាំ នោះ​ខួរ​ក្បាល​អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាន​ហ្វឹកហាត់​ឲ្យ​ទទួល​ស្គាល់​ពី​ភាសា​ផ្សេង​មួយ។ ការ​រៀន​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំង​នេះ​និង​ភ្ជាប់​វា​ទៅវិញ​ទៅមក​នៃ​សំឡេង​របស់​វា​​ គឺ​វា​ដូច​ជា​ការ​បង្កើត​ទំនាក់​ទំនង​ខួរ​ក្បាល​អីចឹង​ដែរ។ ឧទាហរណ៍​ប្រសិន​ជា​អ្នក​ធ្លាប់​ស្ដាប់​បទ​ចម្រៀង​ជា​ច្រើន​បទ ហើយ​ឮ​​ពាក្យ​ដដែល​ខ្លះ​ៗ​នោះ​អ្នក​នឹង​ចាប់​អារម្មណ៍​ហើយ​អាច​ចំណាំ​ទៅ​ថ្ងៃ​ក្រោយ រហូត​អាច​រីក​ចំរើន​ខ្លាំង​បើ​សិន​ជា​យក​ចិត្ត​ទុក​ដាក់។

២. ដឹង​ពី​វប្បធម៌

អ្នក​ស្ដាប់​ចម្រៀង K-Pop ពេល​ខ្លះ​ចូល​ចិត្ត​ធ្វើ​អ្វី​តាម​អ្វី​ដែល​តារា​សំណព្វ​ចិត្ត​របស់​គេ​ធ្វើ​ និង​ចង់​ដឹង​កាន់​តែ​ច្រើន​ពី​តារា​ទាំង​នោះ​ក្នុង​ស្ថាន​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ តាម​រយៈ​បណ្ដាញ​សង្គម ក៏​ដូច​ជា​កម្មវិធី​ផ្សេង​ៗ​នៅ​លើ​ទូរទស្សន៍​ គេ​អាច​ដឹង​ច្រើន​ពី​ Idols របស់​ពួក​គេ​ ការ​រស់​នៅ​ក៏​ដូច​ជា​ទំនៀម​ទម្លាប់​ផ្សេងៗ​របស់​ប្រជាជន​កូរ៉េ​ផង​ដែរ។ នេះ​អាច​ជា​ផល​វិជ្ជមាន​មួយ​ដែល​អាច​ឲ្យ​អ្នក​ទាំង​នោះ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​យល់​ពី​វប្បធម៌​ផ្សេងៗ​ទៀត​លើ​ពិភព​លោក។

៣. ការ​យក​ចិត្ត​ទុក​ដាក់

ការ​រៀន​ភាសា​ថ្មី​មួយ​បង្កើន​សមត្ថភាព​ចង​ចាំ​និង​យល់​ដឹង​បាន​ច្រើន​ វា​ធ្វើ​ឲ្យ​សកម្មភាព​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ គឺ​ងាយ​ស្រួល​ជាង​អ្នក​ដែល​មិន​ចេះ​ភាសា​មួយ​ទៀត។ ជាក់​ស្ដែង​ពេល​ស្ដាប់​បទ​ចម្រៀង K-Pop ទាំង​មិន​ដែល​រៀន​ពី​ភាសា​នេះ​ក៏​ដោយ​ ខួរ​ក្បាល​គឺ​វា​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​វា​ធ្លាប់​​កើត​ឡើង​ហើយ​នៅ​តែ​កើត​ឡើង​ដដែល​រហូត​ដល់​ខួរ​ក្បាល​អាច​ចំណាំ​បាន​។

៤. ចំណុច​បន្ថែម

ភាសា​កូរ៉េ​គឺ​ជា​ភាសា​ដែល​ពិបាក​រៀន​បំផុត​មួយ​សម្រាប់​អ្នក​និយាយ​ភាសា​អង់គ្លេស​ពី​កំណើត។ បើ​យោង​ទៅ​តាម​ FSI (Foreign Service Institute) បាន​ឲ្យ​ដឹង​ថា​អ្នក​ចង់​រៀន​ភាសា​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា ២,២០០ ម៉ោង គឺ​ប្រហែល​ជា​ ១៤​សប្ដាហ៍​ក្នុង​ការ​រៀន​ ភាសា​ចិន​ អារ៉ាប់ ជប៉ុន​និង​កូរ៉េ។ ដោយ​សារ​តែ​អ្នក​គាំទ្រ​បាន​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​ស្វែង​រក​ Lyrics ហើយ​នៅ​តែ​ចូលចិត្ត​នោះ​គេ​នឹង​ពី​មូល​ហេតុ ថា​ហេតុ​អ្វី​បាន​ជា​ភាសា​គឺ​ពិត​ជា​ងាយ​ស្រួល​រៀន​មែន៕

ចុច​អាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី