ទីបំផុត Lee Min Ho ឈ្នះក្ដីហើយ ពាក់ព័ន្ធនឹងរឿងអយុត្តិធម៌មួយ
- 2017-06-27 08:28:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Lee Min Ho ឈ្នះក្ដីហើយ ពាក់ព័ន្ធនឹងរឿងអយុត្តិធម៌មួយ
ចន្លោះមិនឃើញ
តារាសម្ដែងប្រុសដ៏ល្បី Lee Min Ho បានឈ្នះក្ដីហើយ ពាក់ព័ន្ធនឹងការប្ដឹងតវ៉ា ចំពោះក្រុមហ៊ុនគ្រឿងសម្អាងមួយ ដែលរំលោភសិទ្ធិ យករូបរបស់លោកទៅប្រើដោយគ្មានការអនុញ្ញាត។
មិត្តប្រុសរបស់តារាស្រី Suzy រូបនេះបានដាក់ពាក្យបណ្ដឹង ប្ដឹងតវ៉ាទៅកាន់ក្រុមហ៊ុនមួយ ដែលបានយករូបរបស់ខ្លួនទៅប្រើដើម្បីផ្សព្វផ្សាយផលិតផលសម្អាង។ រឿងរ៉ាវប្ដឹងតវ៉ានេះ អ្នកដែលឈ្នះក្ដីគឺ ខាង Lee Min Ho ដូចនេះ ក្នុងនាមអ្នកដែលចាញ់ក្ដីត្រូវ សងជំងឺចិត្ត ២០លានវ៉ុន (ប្រហែល ១៧,៦០០ដុល្លារ) សម្រាប់ការដែលរំលោភកុងត្រា និង ៨០លានវ៉ុន (ប្រហែល ៧០,៥០០ដុល្លារ) សងសម្រាប់ការខូចខាត។
ដូចនេះសរុបមក ក្រុមហ៊ុននោះត្រូវសងមកកាន់ Min Ho ១០០លានវ៉ុន (ប្រហែល ៨៨,០០០ដុល្លារ)។ មួយវិញទៀត ពួកគេត្រូវបានបញ្ជាឲ្យបញ្ឈប់ រាល់ការផលិត និងលក់ផលិតផលទាំងអស់ដែលមានរូបរបស់តារាសម្ដែងរូបនេះផងដែរ៕
ចុចអាន៖