ច្នៃ​ឡាន​ម៉ូតូ​រាង​ហត​ដក​ ​ឃើញ​ភ្លាម​ចង់​ញាំ​ភ្លែត

  • 2017-06-28 02:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ហតដក​ដ៏​ធំ​មួយ​ឈ្មោះ​ ​Oscar Mayer​ ​នៅ​សហរដ្ឋអាមេរិក​ ​បាន​​ច្នៃ​មធ្យោបាយ​ដឹង​ជញ្ជូនដ៏​​ប្លែក​ដោយ​​រចនា​រាង​ដូច​នំប៉័ង​ផ្ទាប់​ជា​មួយ​នឹង​ហតដក​ ​ដែល​មើល​ហើយ​គឺ​ឃ្លាន​តែ​ម្ដង។

Wienermobile​ ​​សម្គាល់​ម៉ូដែល​ច្នៃ​រថយន្ត​ធុន​កណ្ដាល, Wienermini​ ​សម្រាប់​សម្គាល់​រថយន្ត​តូច​ដែល​ច្នៃ​ចេញ​ពី​ឡាន​ ​Mini Cooper​ ​ដ៏​ល្បី​របស់​អង់គ្លេស, WienerCycle​ ​ម៉ូតូ​កង់​ ​៣, Wienerrover​ ​ឡាន​អគ្គិសនី​ធុន​​តូច​ ​និង​ ​Wienerdrone​ ​អាច​ហោះ​បាន​ក្នុង​រយៈ​កម្ពស់​ ​៤៥៥​ ​ម៉ែត្រ។

ការ​ច្នៃ​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​ប្លែក​នេះ ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​​​ ​ជា​ពិសេស​បង្កើត​ល្បឿន​ក្នុង​ការ​ដឹក​ជញ្ជូន​ទៅ​អតិថិជន​ឲ្យ​បាន​រហ័ស​ ​ដើម្បី​រក្សា​រសជាតិ​ ​និង​គុណភាព​ហត​ដក៕

ចុចអានបន្ត ៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ