ភ្ញាក់ផ្អើល!​ ក្រោយ​ដឹង​តម្លៃ​ខ្ពស់កប់ពពក ឈុតកីឡារបស់​ Celine Dion

  • 2017-06-28 02:14:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ​ដ៏​ល្បី​ពាសពេញ​ពិភពលោក​ "My Heart will Go On” បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​នៅ​ទី​សាធារណៈ​ ក្នុងទីក្រុងប៉ារីស ដោយ​បានស្លៀក​ឈុតកីឡា ពណ៌​ខៀវ​ឆើត​មួយ​ ដែល​មាន​តម្លៃ​ខ្ពស់​ខ្លាំង។

តារា​ចម្រៀង​ជើងចាស់​ Celine Dion បាន​ជ្រើសរើស​ឈុត​បែប​កីឡា​ពណ៌​ខៀវ​ដ៏​ពេញ​និយម​បំផុត​មក​ស្លៀក ពេល​ដែល​អ្នកស្រី​ចាកចេញ​ពី​សណ្ឋាគារ​មួយ​ក្នុង​ទី​ក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ឈុត​ដែល​តារា​ជើងចាស់​រូប​នេះ​គ្រង​ត្រូវ​បានគេ​ដឹង​ថា​មាន​តម្លៃ​រហូត​ទៅដល់​ ៨៥,០០០ផោន (ប្រហែល ១០៨,៩១៦ដុល្លារអាមេរិក)។

ថ្វីត្បិត​មាន​វ័យ​ ៤៩​ឆ្នាំ​ទៅ​ហើយ​ តែ​តារា​ស្រីរូបនេះ​តែង​តែលេង​ម៉ូដ​ទាន់​សម័យ​ មិនចាញ់​តារា​ក្មេងៗ​ទេ​ ហើយគ្រប់​ឈុត​ទាំងអស់​សុទ្ធតែថ្លៃៗ និង​ពិត​ជា​ស័ក្ដិសម​ជាមួយ​អ្នកស្រី​ណាស់។ ជាក់ស្ដែង​ដូច​ក្នុង​រូប​នេះ​ មាន​តែ​វ៉ែនតា និង​ស្បែកជើងកីឡា​ពណ៌ស តែ​សម្រស់​របស់ Celine ហាក់​នៅ​តែ​ត្រដែត​ ទោះ​មិន​តុបតែង​ខ្លាំង​ក៏ដោយ៕

Celine Dion ជាមួយកូនៗ

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម