Celine Dion បំពេញបំណង Fan សំណព្វ (Adele) ដែលប៉ងទុកក្នុងចិត្តជាយូរ

  • 2017-06-21 02:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​ព័ត៌មាន​មួយ​ដែល​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​កំពូល​តារា​ចម្រៀង​ស្រី​ប្រចាំ​ប៉ែក​អឺរ៉ុប​ Celine Dion និង​ Adele គ្រោង​នឹង​ច្រៀង​ចម្រៀង​រួមគ្នា។

បើ​តាម​វិបសាយ​ Metro បាន​បង្ហាញ​ថា​ ម្ចាស់​បទ​ "My Heart Will Go On” បាន​ណាត់​ជួប​គ្នា​ជាមួយ​ Adele ដើម្បី​ពិភាក្សា​គម្រោង​ច្រៀង​រួម​គ្នា។ ជំនួប​មួយ​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ការ​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ Celine Dion ក្នុង​ទីក្រុង​ឡុងដ៍ ហើយ​ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ​ រួសរាយ​រាក់ទាក់​ទៅវិញទៅមក។

ដោយឡែក​វិបសាយ​ The Sun វិញ​ក៏​បាន​បង្ហើប​ដែរ​ថា​ ម្ចាស់​បទ​ "Hello” បាន​បង្ហើប​ថា​ពិត​ជា​ចង់​ច្រៀង​ជាមួយ​ តារា​សំណព្វ​ចិត្ត​របស់​នាង​គឺ​ Celine Dion នៅ​លើ​ឆាក​ណាស់​ ប៉ុន្តែ​នាង​នៅ​មាន​ការ​ភ័យ​ខ្លាច​ខ្លះ។

Celine និង Adele ជួបគ្នា​ក្នុង​កម្មវិធី "Grammy Awards" ឆ្នាំមុន

ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ល្អ​នោះ​ គឺ​កាល​ពី​ពេល​ថ្មី​នេះ​ Celine បាន​អញ្ជើញ​ Adele មក​សហការ​ច្រៀង​១​បទ​ រួម​គ្នា​ជាមួយ​នាង​ ហើយ​នេះ​ជា​ដំណឹង​ល្អ​ សម្រាប់​អ្នក​គាំទ្រ​នាង​ម្នាក់​នេះ​ ក្រោយ​ប្រាថ្នា​ខ្លួន​បាន​សម្រេច៕

ចុចអាន៖

ប្រភព៖ Metro | The Sun   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម