តារាចម្រៀងទោលវ័យក្មេងថ្មីម្នាក់របស់ YG នឹងត្រៀមបង្ហាញមុខ
- 2017-06-28 02:54:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងទោលវ័យក្មេងថ្មីម្នាក់របស់ YG នឹងត្រៀមបង្ហាញមុខ
ចន្លោះមិនឃើញ
ចាត់ទុកជាតារាចម្រៀងទោលប្រុសដែលមានវ័យក្មេងបំផុតដំបូងគេរបស់ផលិតកម្ម ដ៏ធំប្រចាំប្រទេសកូរ៉េ គឺ YG ហើយក៏ជាតារាប្រុសថ្មីម្នាក់ទៀតហើយដែលនឹងត្រៀមខ្លួនបង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងវិស័យ K-Pop។
បន្ទាប់ពីតារាចម្រៀងរៀមច្បងជាច្រើនបានចេញអាល់ប៊ុម និងបទចម្រៀងដែលទទួលបានការគាំទ្រជាច្រើនបន្តបន្ទាប់ ដូចជា៖ PSY, G-Dragon និង BLACKPINK រួចមក មិនយូរប៉ុន្មានតារាចម្រៀង វ័យក្មេងពន្លកក្រោយឈ្មោះថា ONE ក៏នឹងបង្ហាញខ្លួនជាលើកដំបូងជាតារាចម្រៀងទោលរបស់ផលិតកម្ម YG ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះដែរ។
ទោះជាយ៉ាងណាក្ដី ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់តារាប្រុសរូបនេះហើយ ជាក់ស្ដែងពីមុនលោកក៏ធ្លាប់មានវត្តមានក្នុងកម្មវិធី “Produce 101” និងលើកចុងក្រោយក្នុងកម្មវិធី "Show Me The Money 5” ដែរ។
បើតាមរូបភាពដែលខាង YG បានបង្ហាញនេះ ឃើញថា ONE នឹងបង្ហាញមុខដំបូង (Debut) នៅរយៈពេលប្រមាណ ២សប្ដាហ៍ខាងមុខ គឺនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៧។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ លោកនឹងក្លាយជា តារាចម្រៀងប្រុសទោលដំបូងបង្អស់ ដែល Debut ក្នុងផលិតកម្ម YG ពោលបច្ចុប្បន្នលោកទើបមានអាយុ ១៤ឆ្នាំប៉ុណ្ណោះ។
ដូចនេះសូមរង់ចាំតាមដានទាំងអស់គ្នា ថាតើតារាប្រុសក្មេងខ្ចីរូបនេះ មានសមត្ថភាពខ្ពស់កម្រិតណា?
ចុចអាន៖