ពិតជាខ្លាំង! BLACKPINK បំបែកឯកត្តកម្មមួយរបស់ One Direction បានសម្រេច!
- 2017-06-24 04:01:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាខ្លាំង! BLACKPINK បំបែកឯកត្តកម្មមួយរបស់ One Direction បានសម្រេច!
ចន្លោះមិនឃើញ
ក្រុមចម្រៀង BLACKPINK នៅតែបន្តបំបែកឯកត្តកម្មជាហូរហែបន្ទាប់ពីបានបញ្ចេញ MV ថ្មី "As If It's Your Last”។
ហើយម្សិលមិញនេះ វីដេអូចម្រៀងនេះបានបំបែកឯកត្តកម្មជាវីដេអូចម្រៀងដែលមានអ្នកចូលមើលច្រើនដងបំផុតក្នុងរយៈពេល២៤ម៉ោង ដែលឯកត្តកម្មនេះធ្លាប់បំបែកដោយក្រុមចម្រៀង One Direction។
BLACKPINK បានបញ្ចេញវីដេអូចម្រៀង "As If It's Your Last” កាលពីថ្ងៃទី២២ នេះ ហើយក៏ទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេង ដែលធ្វើឲ្យការត្រលប់មកវិញរបស់ពួកគេនេះជោគជ័យខ្លាំង។
ក្នុងរយៈពេលតែ២៤ម៉ោង វីដេអូចម្រៀងនេះទទួលបានការចូលមើលរហូតដល់ទៅ ១២.៦៦លានដងនៅលើ YouTube។ ហើយនេះក៏ជាពេលដែលខ្លីបំផុតមួយ សម្រាប់វីដេអូចម្រៀងកូរ៉េលើកដំបូង មានអ្នកចូលមើលលើសពី១០លានដង។ មុននេះក្រុមចម្រៀងដែលធ្លាប់បានអ្នកចូលមើលច្រើនបំផុតគឺ BTS ដែលមានអ្នកចូលមើលគ្រប់១០លានដងនៅរយៈពេល ២៤ម៉ោង។
ឯកត្តកម្មមួយនេះរបស់ BLACKPINK គឺយកឈ្នះ One Direction ចំនួន២ម៉ោង ដោយក្រុមចម្រៀងបុរសនេះទទួលបានអ្នកចូលមើល ១២.៥០លានដងក្នុងរយៈពេល២៤ម៉ោង។
BLACKPINK នឹងសម្តែងលើឆាកលើកដំបូងនៅកម្មវិធី “Music Core” ថ្ងៃទី២៤មិថុនានេះហើយ៕
ចុចអាន៖
សមាជិកក្រុម BLACKPINK ប្រាប់ពីប្រភេទបុរសដែលពួកគេពេញចិត្ត
BLACKPINK បំបែកឯកត្តកម្មដ៏ធំមួយក្រោយចេញវីដេអូចម្រៀង As If It's Your Last
កប់! បើដឹងពីតម្លៃសំលៀកបំពាក់របស់ BLACKPINK ក្នុងបទ As If It's Your Last