ធ្លាប់​តែ​ឃើញ iPhone (Made in China) ឥឡូវ​មាន​ហើយ​ Made in India

  • 2017-06-28 06:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចាប់​ផ្ដើម​ដំណើរការ​លក់​ជា​ផ្លូវការ​ទូរសព្ទ iPhone ដំឡើង​នៅ​ប្រទេស​ឥណ្ឌា។ នេះ​បើ​យោង​តាម​របាយការណ៍​ពី IndianExpress។

​នៅ​ខ្នង​ក្រោយ​​តួ​ម៉ាស៊ីន​មាន​សរសេរ​ពាក្យ Assembled in India ឫ Made in India​។ ដំណាក់​កាល​ចេញ​លក់​ដំបូង មាន​​តែ​ម៉ូដែល​ iPhone SE ដែល​ចែកចាយ​លក់​តាម​ទីក្រុង​ក្នុង​ប្រទេស​ឥណ្ឌា​ផ្ទាល់ ហើយ​​ភាគ​ច្រើន​អាច​រក​បាន​នៅ​តែ​ទីក្រុង Bengaluru ដែល​ជា​តំបន់​មាន​រោងចក្រ​ដំឡើង​ iPhone ផ្ទាល់​តែ​ម្ដង។

រំលឹក​ថា​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ Apple បាន​ជោគជ័យ​ក្នុង​កិច្ច​សហការ​ជាមួយ​ Wistron នៃ​គម្រោង​ដំឡើង​ iPhone ជា​លើក​ដំបូង​ក្នុង​ប្រទេស​ឥណ្ឌា។​ ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ​ ក៏​បាន​បញ្ជាក់​សង្វាក់​ផលិតកម្ម​ដំណាក់​កាល​ដំបូង គឺ​ផ្ដោត​លើ​ iPhone SE មួយ​ចំនួន​តូច។

បន្ត​ចុច​អាន៖

ប្រភព៖ iclarified   ប្រែសម្រួល៖ កៅ រក្សា