យុគ​សម័យ​ស្មាតហ្វូន​តម្លៃ ១ ពាន់​ដុល្លារ​ជិត​មក​ដល់​ហើយ

  • 2017-07-01 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​វិបសាយ​ Venture Beat បាន​ចេញ​ផ្សាយ​ដំណឹង​ថា ​Galaxy Note 8ដែល​គ្រោង​ប្រកាស​នា​ពេល​ខាង​មុខ​នឹង​មាន​បំពាក់​អេក្រង់​រាង​កោង​ទំហំ ៦,៣ អ៊ីញ ប្រភេទ Infinity Display និង​ RAM ទំហំ 6 GB ជា​ដើម។ វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ចង់​បាន​ស្មាតហ្វូន​កម្លាំង​ខ្លាំង ប៉ុន្តែ​ដំណឹង​អាក្រក់​នោះ​គឺ​​ត្រង់​​តម្លៃ Galaxy Note 8 នេះ​តែ​ម្ដង។

យោង​តាម​វិបសាយ​ខាង​លើ​ឲ្យ​ដឹង​ថា​ Note 8 ដែល​លក់​នៅ​ទីផ្សារ​អឺរ៉ុប​នឹង​មាន​តម្លៃ​ដល់ ៩៩៩ អឺរ៉ូ។ ចំណែក​នៅ​សហរដ្ឋអាមេរិក​ទីផ្សារ​ដែល​ស្មាតហ្វូន​មាន​តម្លៃ​ថោក​​នោះ អតិថិជន​ក៏​នឹង​ត្រូវ​ចំណាយ​ដល់ ៩០០ ដុល្លារ ប្រសិន​បើ​ចង់​បាន​ Note 8។

រូបរាងគំរូ iPhone 8

ក្រឡេក​ទៅ​ Apple ឯណោះ​វិញ​ កន្លង​មក​គេ​ដឹង​ថា​​ក្រុមហ៊ុន​នេះ​អាច​រក្សា​តម្លៃ​ស្មាតហ្វូន​ម៉ូដែល​ថ្មីៗ​របស់​ខ្លួន​ឲ្យ​នៅ​ថេរ​បាន​ល្អ​ណាស់។ ប៉ុន្តែ​ Apple បាន​ល្មើស​ត្រង់​ចំណុច​នេះ​ដោយ​ឆ្នាំ​មុន​បាន​ដំឡើង​តម្លៃ​ iPhone 7 Plus ថ្លៃ​ជាង​មុន​ ២០ ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ​មាន​ប្រភព​ជា​ច្រើន​​បាន​លើក​ឡើង​ដូចៗ​គ្នា​ថា​ iPhone 8 ដែល​ចេញ​ឆ្នាំ​នេះ​អាច​នឹង​មាន​តម្លៃ​ដល់​ខ្ទង់ ១ ០០០ ដុល្លារ។

ត្បិត​ថា​​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​លំដាប់​កំពូលៗ​ទាំង​ពីរ​អាច​នឹង​ឡើង​ថ្លៃ​ដល់​ជិត​ខ្ទង់​១ ពាន់​ដុល្លារ​ប៉ុន្តែ​ជឿ​ថា​​នឹង​អាច​លក់​ដាច់​បាន​ច្រើន​ដូច​ធម្មតា។ បញ្ហា​គឺ​នៅ​ត្រង់​​តម្រូវ​ការ​អតិថិជន។ នៅ​លើ​ទីផ្សារ​មាន​ស្មាតហ្វូន​សមត្ថភាព​ខ្លាំង​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជា​ច្រើន។ យ៉ាងណាក្ដី​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍​លើ​ផលិត​ទាំង​នោះ​ឡើយ។

មិន​តែ​ប៉ុណ្ណោះ​ដោយ​សារ​តែ Samsung និង Apple ជា​ក្រុមហ៊ុន​កំពូល​ដែល​កាន់​កាប់​ទំហំ​ទីផ្សារ​ស្មាតហ្វូន​ច្រើន​ជាង​គេ ហេតុ​នេះ​ក្រុមហ៊ុន​ទាំង​ពីរ​អាច​ដំឡើង​តម្លៃ​ស្មាតហ្វូន​របស់​ខ្លួន​បាន​តាម​ចិត្ត។ ណា​មួយ​អតិថិជន​បច្ចុប្បន្ន​ចង់​បាន​ផលិតផល​តម្លៃ​ថ្លៃ​ច្រើន​ជាង ដោយ​មិន​ខ្វល់​ពី​សមត្ថភាព​ពិត​របស់​ផលិតផល​ប៉ុន្មាន​ឡើយ៕

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី