ច្បាស់ហើយ Note 7 ត្រៀម​ដាក់​លក់​ជា​ថ្មី​ម្ដង​ទៀតនៅ​សប្ដាហ៍​ក្រោយ​នេះ​

  • 2017-06-28 06:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​បញ្ហា​ថ្ម​កាល​ពី​ឆ្នាំ​មុន និង​បាន​បញ្ឈប់​ការ​លក់ Galaxy Note 7 នឹង​ត្រូវ​ចេញ​លក់​ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០១៧។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Wall Street Journal។

Note 7 នឹង​ត្រូវ​ប្ដូរ​ឈ្មោះ​ជា Note 7 FE ហើយ​ការ​ដាក់​លក់​ថ្មី​នេះ​ធ្វើ​ឡើង​នៅ​តែ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប៉ុណ្ណោះ ក្នុង​តម្លៃ​ប្រមាណ​ជា ៧០០​ដុល្លារ។

ចំណែក​ឯចំនួន​លក់ Note 7 FE នឹង​មាន​មិន​ច្រើន​ជាង ៤០ ​ម៉ឺន​គ្រឿង​ឡើយ។ ក្រុមហ៊ុន Samsung មិន​ទាន់​បញ្ជាក់​ថា ប្រទេស​ដទៃ​ទៀត នឹង​អាច​ដាក់​លក់ Note 7 FE ឬ​ក៏​យ៉ាង​ណា​នោះ​ទេ៕

អាន​បន្ត៖

ប្រភព៖ Playfuldroid | Kley Kley   ប្រែ​សម្រួល៖ រក្សា