កាន់​តែ​ស្រួល! ចាប់​ថ្ងៃ​ទី ១កក្កដានេះទៅ​ ទិញ​ឡាន​ ម៉ូតូថ្មី ម្ចាស់​ហាង​ទទួល​ខុស​ត្រូវ​សព្វគ្រប់​

  • 2017-06-28 07:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

-ចាប់ពីថ្ងៃទី ០១ កក្កដា នេះទៅ​ម្ចាស់ហាងយានយន្តទាំងអស់ត្រូវផ្ដល់ប័ណ្ណសម្គាល់យានយន្ត ផ្លាកលេខ នៅនឹងកន្លែងជូនពលរដ្ឋ

-ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋមិនឱ្យពិបាកទៀត ហើយជាក្ដីស្រមៃធំមួយរបស់ឯកឧត្ដម ស៊ុន ចាន់ថុល

ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ ២១០៧​នេះ​ទៅ គ្រប់​ហាង​លក់​យានយន្ត​ទាំង​អស់​នឹង​ចាប់​ផ្ដើម​អនុវត្ត​ជា​ផ្លូវ​នូវ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម ដែល​បាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អនុម័ត​តាំង​ពី​ខែ​មករា ឆ្នាំ​ ២០១៧​មក​។ ​គោល​ដៅ​សំខាន់​បំផុត​នៃ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​សេវា​សាធារណៈ​កាន់​ខិត​ជិត​នឹង​ប្រជាពលរដ្ឋ មិន​ឱ្យ​បងប្អូន​ជួប​ផល​លំបាក​ពេល​ទិញ​យានយន្ត​ថ្មី​ទៀត​នោះ​ទេ​។ ​

បើ​តាម​ការ​ឱ្យ​ដឹង​ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា នៅ​ពេល​ប្រជាពល​រដ្ឋទិញ​ឡាន​ម៉ូតូ​លុះ​ត្រា​តែ​មាន​សព្វ​គ្រប់ ដូចជា​ផ្លាក​លេខ ប័ណ្ណ​សម្គាល់​យានយន្ត​ជា​ដើម ទើប​អាច​អូស​ម៉ូតូ​ចេញ​ពី​ហាង និង​អាច​ប្រើប្រាស់​បាន​តែ​ម្ដង​។ ​ដូច្នេះ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​នៅ​ពេល​ទិញ​ឡាន​ម៉ូតូ​ប្រជាពលរដ្ឋ លែង​ពិបាក លែង​ព្រួយ​ ចំពោះ​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ផ្សេងៗ​ទៀត​នោះ​ទេ ហើយ​នេះ​ក៏​ជា​ក្ដី​ស្រមៃ​ធំមួយ​របស់​ឯកឧត្ដម ស៊ុន ចាន់​ថុល នៅ​ពេល​លោក​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មួយ​នេះ​៕

ខាង​ក្រោម​នេះ​ជា​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ​៖

ចុចអានអត្ថបទ៖

-ដំណឹងល្អ! ចាប់​ពី​ថ្ងៃ​នេះ​ទៅ ចង់​បាន​ផ្លាក​លេខ​ល្អៗ មិន​អស់​លុយ​ច្រើន​ទៀតទេ

-ប្រជាពលរដ្ឋ​សាទរ​ខ្លាំង ព្រោះទិញ​ម៉ូតូ​ថ្មី ឡាន​ថ្មី​ លែង​ពិបាក​ទៀត​ហើយ​​

-អបអរ​សាទរ! ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ ប្រជាពលរដ្ឋ​លែង​ខ្វល់​រឿង​ចុះ​បញ្ជី​យានយន្ត​ទៀតហើយ​​

អត្ថបទ៖ វឌ្ឍនៈ