មិន​​​ធម្មតា​! គ្រូ​​​ឱសថ​​​បុរាណ​​​លក់​​​តែ​​​ថ្នាំ​​​ស្ល មាន​​​ផ្ទះ​​​ធំ​​​ទ្រ​នំ​​​ខ្ពស់​​​ និង ល្បី​​​ដល់​​​អាមេរិក​?​

  • 2017-06-29 02:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្របពេល​ដែល​វេជ្ជសាស្ត្រ​ពេទ្យ​កំពុងតែ​រីកចម្រើន​នោះ ​គ្រូ​ឱសថ​បុរាណ​ល្បី​ឈ្មោះ​មួយ​រូប​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ហើយ​មាន​លទ្ធភាព​អាច​សង់​ផ្ទះថ្ម​ដល់​ទៅ​ពីរ​ល្វែង​ឯ​ណោះ​ ដោយ​សាតែភាព​ប៉ិន​ប្រសព្វ​ច្នៃប្រឌិត​ក្នុង​ការ​ផ្សំ​ថ្នាំ​ព្យាបាល​ជំងឺ​តាម​បែប​វេជ្ជសាស្ត្រ​បុរាណ​។​

លោក​ ឯក សាមុត​អាយុ​ ៦៤​ឆ្នាំ ​រស់នៅ​ភូមិ​គ្រាំង​ត្រែង​​ ឃុំ​សឹង​ស្រុក​សំរោង​ ខេត្តតាកែវ​ បាន​ប្រាប់​​​​​​ Sabay​​ ថា​ ថ្នាំបុរាណ​របស់គាត់​ល្បី​ទៅតាម​អ្នក​ដែល​គេ​ធ្លាប់មាន​ជំនឿ​តាំងពីនៅ​ស្រុក​ភូមិ​ រហូតដល់​ប្រទេស​ថៃ ជប៉ុន​ និង​អាមេរិក​។

”​អ្នក​ដែល​ធ្លាប់​ដឹង​ពី​ប្រសិទ្ធភាព​ថ្នាំ​នេះ ​គេ​ទិញ​ផ្ញើ​បង​ប្អូន​ដែល​រស់នៅ​ក្រៅប្រទេស​ជាប់​ជា​ប្រចាំ​ដោយ​ក្នុង ​១​ខែៗ​ ខ្ញុំល​ក់​ដាច់​អស់ជិត ​១ ០០០​ កញ្ចប់​”។ ​ថ្នាំ​ដែល​ខ្ញុំផ​លិតឡើង​ជា​របៀប​ថ្នាំ​ស្ល ​និង​ម្សៅ​កញ្ចប់​បែប​វេជ្ជសាស្ត្រ​បុរាណ ​ដែល​អាច​ព្យាបាល​កប​នឹង​ជ​ម្ងឺ ពិស​ក្តៅ ម្រេញ គីស​ដោះ​ ឬ​គីស​ដៃ​ស្បូន​ និង​ពិស​គ្រប់​ប្រភេទ​ជាពិសេស​ គឺ​បន្សាប​ពិសពស់​តែម្តង បើសិន​បង​ប្អូន​ណា​ដែល​ត្រូវ​ពស់​ខាំ​ហើយ​នាំយក​មកជួប​ខ្ញុំ​ទាន់ពេល​ខ្ញុំ​ហ៊ាន​ធានា​ក្រោយពី​ប្រើ​ថ្នាំ​នេះ ត្រឹម​រយៈពេល​ ១​ម៉ោង​ប៉ុណ្ណោះ​អ្នកជ​ម្ងឺ​អាចជា​សះ​ស្បើយ​មិ​ខាន​។” លោក​សាមុត​និយាយ​។​ ​ អតីត​នាយក​សាលាបឋមសិក្សា​រូប​នេះ​ថ្លែងថា​ ដោយ​ចង់​អភិរក្ស​នូ​វ​វិធីសាស្ត្រ​ផលិត​ឱសថ​ដែល​ដូនតា​ខ្មែរ​បន្សល់ទុក​មក​ក្រោយពី​ចូល​និវត្តន៍​ លោក​មិន​មាន​មុខរបរ​អ្វី​ក្រៅពី​ផលិត​ឱសថ​នេះ​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ហើយ​សព្វថ្ងៃ​មាន​អ្នកទទួល​យក​ថ្នាំ​របស់​គាត់​ទៅ​លក់​បន្ត​តាម​ខេត្ត​ឆ្ងាយៗ​ជាច្រើន​នាក់​​​។

ទា​ក់ទង​នឹង​សមាសធាតុ​ផ្សំ​ នៃ​ថ្នាំ​វិ​ញ​ប្រ​ភព​ខាងលើ​ប្រាប់ថា​ ថ្នាំ​នេះ​ផ្សំ​ឡើង​ពី​ឬ​ស​ឈើ ប្រម៉ាត់​ពស់ ប្រ​ម៉ាត់​សត្វព្រៃ ​និង​ឆ្អឹង​សត្វ​ជាដើម​ ដែល​វិជ្ជា​ទាំងអស់​នេះ​លោក​រៀ​ន​ចេះ​តាំងពី​ជីតា​របស់លោក​​​នៅ​មាន​ជីវិត​ម្លេះ​។ ​ចំណែក​លោក​ ចាន់​វីត​ អ្ន​ភូមិ​ជិតខាង​ម្នាក់​បាន​អោយដឹងថា​ថ្នាំ​លោកគ្រូ​មុត​នេះ​ល្បីល្បាញ​ណាស់​។​ ប៉ុន្មាន​ឆ្នាំមុន​អ្នកភូមិ​ម្នាក់​កើត​ពិស​រឹង​ថ្គាម​លែង​ដឹងខ្លួន​អស់​ទៅហើយ​ស្រាប់តែ​មកដល់​ផ្ទះ​គាត់​ (​លោកគ្រូ​មុត​) ​ដាក់​ថ្នាំ​ញីៗ​ នៅ​ជើងធ្មេញ​ត្រឹមតែ​២០​នាទី អ្នក​ជ​ម្ងឺ​ដឹងខ្លួន​ជា​សះ​ស្បើយ​រហូតដល់​សព្វថ្ងៃ​នេះ​។​ ​ លោកគ្រូ​ដដែល​បាន​រ​ម្លឹក​ថា​ ក្នុស​ម័​យ​ប៉ុល​ពត ​គាត់​អាច​រួច​ជីវិត​ដោយសារតែ​ចេះ​វិជ្ជាពេទ្យ​បុរាណ​គេ​ត​ម្រូ​វ​អោយ​លោក​ជួយ​ព្យាបាល​ជ​ម្ងែ​ដល់​ប្រជា​ជន​បើ​មិន​អញ្ចឹងទេ​លោក​គ្មាន​ជីវិត​មកដល់​សព្វថ្ងៃ​នេះ​ទេ​៕​ ​តើ​ប្រិយ៏មិត្ត​យល់​យ៉ាងណា​?​ ​​ ​

អត្ថបទ៖ ជិន វេន

អត្ថបទពេញនិយម