U22 ​កម្ពុជា ​បើក​ឆាក​ពាន KBZ Bank ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា ៤-១

  • 2017-06-28 13:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​២២​ឆ្នាំ ​បាន​បរាជ័យ​ក្នុង​ប្រកួត​បើក​ឆាក​ដំបូង​របស់​ខ្លួន ​ដោយ​ចាញ់​ក្រុម​ម្ចាស់ U22 ​ផ្ទះ​មីយ៉ាន់ម៉ា ​ក្នុង​លទ្ធផល ​នៃ​ពាន​រង្វាន់ KBZ Bank Cup ​2017។

នៅ​តង់​ទី​មួយ ​ក្រុម​កម្ពុជា​មាន​ឱកាស​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​នោះ​ទេ ​បែរ​ជា​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​រក​គ្រាប់​បាល់​បាន​ទៅ​វិញ។ ​កីឡាករ​ពាក់​អាវ​លេខ​៩​របស់​មីយ៉ាន់ម៉ា Aung Thu ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​តែ​ម្ដង​នៅ​តង់​ទី​១​នេះ។

ប្រកួត​បន្ទាប់​របស់​ក្រុម​កម្ពុជា គឺ​​ថ្ងៃ​ទី​៣០ ខែ​មិថុនា ប៉ះ​ក្រុម​ U22 ជប៉ុន​ (សាកលវិទ្យាល័យ) ​ថ្ងៃ​ទី​​២ ខែ​កក្កដា ប៉ះ​ U22 ហុង​កុង៕​

អត្ថបទ៖ មុន្នីរម្យ