BLACKPINK ប្រាប់​ពី​រឿង​ទាំង ​៦ ​ដែល​​ហាម​មិន​ឲ្យ​ធ្វើ ដឹង​​ហើយ​​និយាយ​លែង​ចេញ

  • 2017-06-29 02:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​សម្រាប់​ក្រុម​ចម្រៀង​ BLACKPINK ​ក្នុង​ការ​ហ្វឹក​ហាត់​ធ្វើ​ជា​តារា​ K-Pop ប្រចាំ​ផលិត​កម្ម​ YG ព្រោះ​នៅ​ក្នុង​កុង​ត្រា​នោះ​មាន​រាប់​បញ្ចូល​នូវ​ការ​ហាម​ឃាត់​មួយ​ចំនួន​សម្រាប់​ទម្លាប់​​រស់​នៅ​របស់​ពួក​គេ​ ដើម្បី​ឲ្យ​ការ​ហ្វឹក​ហាត់​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព។

ហើយ​រឿង​ទាំង​៦​យ៉ាង​ដែល​ BLACKPINK ត្រូវ​គេ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នោះ​មាន​ដូច​ជា៖

១. ផឹក​ស្រា

ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​ផឹក​ស្រា​នោះ​ទេ​ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ហ្វឹកហាត់​ (Trainees)។ នេះ​គឺ​ដោយ​សារ​តែ​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា​ សុខភាព, សុវត្ថិភាព, និង​ព្យាយាម​ធ្វើ​ជា​គំរូ​ល្អ។

២. ជក់​បារី

ជក់​បារី​អាច​ប៉ះ​ពាល់​ដល់​សួត​ និង​មាន​ផល​ប៉ះ​ពាល់​អាក្រក់​ចំពោះ​ស្បែក​និង​សំឡេង​ច្រៀង​។

៣. ដើរ​លេង​ក្លឹប

ពួក​គេ​មិន​អាច​ដើរលេង​ក្លឹប​បាន​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ពួក​គេ​អស់​កម្លាំង​មិន​អាច​ហាត់​បាន​ល្អ។

៤. បើក​បរ

BLACNKPINK មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​បរ​ទេ​ដោយ​សារ​តែ​បញ្ហា​សុវត្ថិភាព​ ព្រោះ​គ្រោះ​ថ្នាក់​អាច​កើត​ឡើង​ជា​យថាហេតុ។

៥. មាន​សង្សារ (Dating)

​​កាល​ពី​ពួក​គេ​ហ្វឹក​ហាត់​ ក្នុង​នោះ​មាន​អ្នក​ហ្វឹក​ហាត់​ប្រុស​​ចំនួន​ ៦នាក់​និង​អ្នក​ហ្វឹក​ហាត់​ស្រី​ចំនួន​ ៧​នាក់ ហើយ​ពួក​គេ​ត្រូវ​បាន​បំបែក​គ្នា​ដើម្បី​កុំ​ឲ្យ​មាន​ទំនាក់​ទំនង​នឹង​គ្នា។

៦. ការ​វះ​កាត់​កែ​សម្រស់

ចាំ​តាំង​ពី​ពេល​ដែល BLACNKPINK ចាប់​ផ្ដើម​ហ្វឹក​ហាត់ ផលិត​កម្ម​ YG បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​ហាម​ឃាត់​មិន​ឲ្យ​វះ​កាត់​កែ​សម្រស់​សម្រាប់​ក្រុម​ចម្រៀង​ថ្មី​របស់​គេ៕

ចុច​អាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី