ល្បិចសាមញ្ញសោះ អាចឲ្យបុរសឥណ្ឌាបោកនារីជិត ១០០នាក់ ក្នុងពេល ១០ឆ្នាំ
- 2017-06-29 02:49:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចសាមញ្ញសោះ អាចឲ្យបុរសឥណ្ឌាបោកនារីជិត ១០០នាក់ ក្នុងពេល ១០ឆ្នាំ
ចន្លោះមិនឃើញ
មិនមានរូបរាងសង្ហា ឬសល់ដុល្លារចាយមិនអស់នោះទេ ប៉ុន្តែតិកនិកប្រើភាសាដ៏ផ្អែមល្ហែម និងការសន្យាគួរឲ្យទុកចិត្ត បានធ្វើឲ្យបុរសជនជាតិឥណ្ឌាម្នាក់ អាចបោកនារីជិត ១០០នាក់ ក្នុងរយៈពេលជាង ១០ឆ្នាំ រហូតទើបបែកការណ៍នៅពេលនេះ។
Sadat Mushtaq Khan បានចាប់ផ្ដើមបោកចិត្តនារីដំបូង តាំងពីមានអាយុ ១៨ឆ្នាំ ដែលជាវ័យមួយកំពុងពេញដោយមន្តស្នេហ៍។ បុរសឥណ្ឌារូបនេះ បានចាប់ផ្ដើមសាសងភាសាបេះដូងរហូតដល់នារីទាំងនោះ លង់ជឿទុកចិត្ត និងផ្ដល់លុយកាក់ឲ្យចាយ។ នារីជាច្រើនក្នុងចំណោមនោះ លះបង់ទាំងខ្លួនប្រាណផង បន្ទាប់ពី Sadat Khan សន្យាថានឹងរៀបការជាមួយ។
រហូតដល់អាយុ ២៨ឆ្នាំ បុរសរូបនេះបានបោកនារីអស់ជិត ១០០នាក់ ដោយប្រើឈ្មោះ និងអត្តសញ្ញាណផ្សេងគ្នាគ្រប់ពេល។ យ៉ាងណាក្ដី សំណាងដែលខំសន្សំ ១០ឆ្នាំមកនេះ ត្រូវបានរលាយបាត់ បន្ទាប់ពីនារីចុងក្រោយនៅរដ្ឋ Bengaluru ប្ដឹងប៉ូលិសឲ្យចាប់ខ្លួន។ មន្ត្រីប៉ូលិសឥណ្ឌា បាននិយាយថា នៅពេលបោកនារីណាម្នាក់ Sadat Khan បានប្រាប់ថា រូបគេជាអ្នកបច្ចេកទេស, អ្នកជំនួញ, ប្រធានក្រុមហ៊ុន, ជាកូនរបស់អ្នកមាន ឬជាជាកូនមន្ត្រីជាន់ខ្ពស់ ទទួលខុសត្រូវលើការប្រលងការងាររដ្ឋជាដើម។
បន្ទាប់ពីជួបមុខផ្ទាល់ បុរសរូបនេះ បានសន្យាថានឹងរៀបការជាមួយនារីរងគ្រោះ រហូតឆក់យកបេះដូងនាងបាន ដោយចំណាយប្រាក់យ៉ាងច្រើនលើនាង ប្រៀបដូចដាក់នុយត្រី។ ក្រោយមក រូបគេកូ៏កុហកថា ត្រូវការលុយបន្ទាន់ រួចក៏ខ្ចីលុយ និងមាស នារីរងគ្រោះ ហើយគេចខ្លួនបាត់តែម្ដង។
នារីភាគច្រើន ដែលចាញ់បោក Sadat Khan មិនបានទៅប្ដឹងប៉ូលិសឡើយ ធ្វើឲ្យរូបគេរត់គេចខ្លួនចាយលុយយ៉ាងសប្បាយ។ បន្ទាប់មក យកលុយទាំងនោះទៅដាក់នុយ បោកនារីក្រោយក្រោយទៀត។ ចំណែកប៉ូលិសបាននិយាយថា ជនល្មើសឆ្លាតណាស់ ព្រោះអាចគេចផុតពីកន្លែងជួបនារីមុនមុន ដូចជាសណ្ឋាគារ កន្លែងកម្សាន្ត និងផ្សារទំនើបជាដើម។
បើតាមប្រភពបានអះអាងថា Shadat Khan ចាប់ផ្ដើមបោកនារីយ៉ាងតិចចន្លោះពី ៧៥-១០០នាក់តាំងពីឆ្នាំ២០០៧មក។ នារីរងគ្រោះចុងក្រោយគេ បានប្ដឹងបុរសឥណ្ឌានេះ ពីបទរំលោភសេពសន្ថវៈ។ មន្រ្តីប៉ូលិស បានស្មើឲ្យនារីរងគ្រោះផ្សេងទៀតដាក់ពាក្យប្ដឹងផងដែរ ដើម្បីងាយស្រួលរកភស្តុតាង ដាក់ទោសជនល្មើសតាមច្បាប់៕
ចុចអានអត្ថបទ៖