ស៊ុន ចាន់ថុល រដ្ឋមន្ត្រីល្បីឈ្មោះ ផ្ដើមពីលុយ៥០ដុល្លារក្នុងហោប៉ៅ តស៊ូរៀននៅអាមេរិក
- 2017-06-29 03:29:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុន ចាន់ថុល រដ្ឋមន្ត្រីល្បីឈ្មោះ ផ្ដើមពីលុយ៥០ដុល្លារក្នុងហោប៉ៅ តស៊ូរៀននៅអាមេរិក
ចន្លោះមិនឃើញ
ឯកឧត្ដម ស៊ុន ចាន់ថុល ចាកចេញពីប្រទេស កម្ពុជាតាំងពីក្មេងក្នុងឆ្នាំ ១៩៧៣
ប្រាក់ក្នុងហោប៉ៅ ៥០ ដុល្លារ និងគ្មានជំនាញភាសាអង់គ្លេសផងនោះ ឯកឧត្ដម ស៊ុន ចាន់ថុល បានចំណាយពេលជាច្រើនឆ្នាំ នៅ Maryland សហរដ្ឋអាមេរិក សិក្សាភាសាអង់គ្លេសផង និងរកប្រាក់ផ្គត់ផ្គង់ការសិក្សាផង តាមរយៈការលាងចាននៅភោជនីយដ្ឋាននៅពេលយប់
លោកបានទទួលសញ្ញាបត្រជាន់ខ្ពស់សាកលវិទ្យាល័យ Wharton និងសាកលវិទ្យាល័យ Harvard
នៅក្នុងឆ្នាំ ១៩៩៤ លោកបានបម្រើការងារជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ជាស្ថាប័នច្រកចេញចូលតែមួយទទួលបន្ទុកកិច្ចការវិនិយោគពីបរទេសដោយផ្ទាល់ និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
លោក ទទួលសញ្ញាបត្ររដ្ឋបាលសាធារណៈថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ Havard ក្នុងឆ្នាំ ១៩៩៩
ចាប់ពីឆ្នាំ ១៩៩៩ រហូតដល់ឆ្នា ២០០៣ ឯកឧត្ដម ស៊ុន ចាន់ថុល បានបម្រើការងារជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នៅក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល បានបម្រើការងារប្រកបដោយជោគជ័យ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ( ២០០៤-២០០៨) ជាទេសរដ្ឋមន្ត្រី និងអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (២០០៨-២០១៣)
នៅក្នុងខែ កញ្ញា ឆ្នាំ ២០១៣ ឯកឧត្ដម ស៊ុន ចាន់ថុល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ក្នុងរយៈពេលប្រាំបីខែ ដំបូងនៅក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល អាចដាក់ចេញនូវកំណែទម្រង់សំខាន់ៗ ដែលរៀបចំឡើងដើម្បីឲ្យបរិយាកាស ពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជាមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស។
ឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្នជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានប្រជាពលរដ្ឋគោរពស្រឡាញ់ និងត្រូវបានពលរដ្ឋលើកសរសើរថាលោកជារដ្ឋមន្ត្រីមួយរូប ដែលដើរទាន់សម័យបច្ចេកវិទ្យាទៅទីណារីកចម្រើនទីនោះ
បើតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ធ្លាប់បានចុះផ្សាយពីប្រវត្តិ ឯកឧត្ដម ស៊ុន ចាន់ថុល កំឡុងពេលលោកធ្វើជារដ្ឋមន្ត្រីក្រសួងនេះ បានឱ្យដឹងថា លោកបានទទួលការអប់រំនៅសហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានទទួលសញ្ញាបត្រជាន់ខ្ពស់សាកលវិទ្យាល័យ Wharton និងសាកលវិទ្យាល័យ Harvard។ លោកទទួលបានបទពិសោធន៍ទូលំទូលាយក្នុងវិស័យក្រុមហ៊ុនឯកជន និងបានបម្រើការងារជាប្រធាន និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុន Wharton Asia ។ បន្ទាប់មកលោក ត្រូវបានជាប់ឆ្នោតជា" អ្នកដឹកនាំពិភពលោក សម្រាប់ថ្ងៃអនាគត "Global Leader of Tomorrow" នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ១៩៩៥ ទៀតផង។
មុនឈានដល់ដំណាក់កាលបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ឯកឧត្ដម ស៊ុន ចាន់ថុល ចាកចេញពីប្រទេស កម្ពុជាតាំងពីក្មេងក្នុងឆ្នាំ ១៩៧៣ ខណៈពេលដែលប្រទេសធ្លាក់ចូលក្នុងមហន្តរាយនៃយុគសម័យសង្គ្រាមស៊ីវិល និងការបំផ្លិចបំផ្លាញ ។ ជាមួយប្រាក់ក្នុងហោប៉ៅ ៥០ ដុល្លារ និងគ្មានជំនាញភាសាអង់គ្លេសផងនោះ លោក ស៊ុន ចាន់ថុល បានចំណាយពេលជាច្រើនឆ្នាំ នៅ Maryland សហរដ្ឋអាមេរិក សិក្សាភាសាអង់គ្លេសផង និងរកប្រាក់ផ្គត់ផ្គង់ការសិក្សាផង តាមរយៈការលាងចាននៅភោជនីយដ្ឋាននៅពេលយប់ ។
ជាការសម្រេចក្តីសុបិន្ត ស៊ុន ចាន់ថុល បានទទួលអាហារូបករណ៍ហើយក្រោយមកបានចូលបម្រើការងារក្នុងកម្មវិធី គ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន General Electric ប្រចាំប្រទេសថៃ ។ ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាត្រូវការអ្នកឯកទេស ពីគ្រប់វិស័យទាំងអស់យ៉ាងខ្លាំង ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។
នៅក្នុងឆ្នាំ ១៩៩៤ លោកនាយករដ្ឋមន្រ្ដីបានស្នើឱ្យ លោកវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយស្ដារប្រទេសឡើងវិញ និងបង្កើតក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ជាស្ថាប័នច្រកចេញចូលតែមួយទទួលបន្ទុកកិច្ចការវិនិយោគពីបរទេសដោយផ្ទាល់ ក្នុងនោះលោកបានបម្រើការងារជាអគ្គលេខាធិការ ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៧។ ក្នុងរយៈពេលនោះលោកក៏បានបម្រើការងារ ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែរ។
ក្រោយពេលបញ្ចប់ភារកិច្ចទាំងនោះ លោកបានត្រឡប់មកវិស័យឯកជនវិញ ដោយចូលរួមកម្មវិធីគ្រប់គ្រងជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Wharton ក្នុងរដ្ឋ Pennsylvania នៅឆ្នាំ ១៩៩៧ និងទទួលសញ្ញាបត្ររដ្ឋបាលសាធារណៈថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ Havard ក្នុងឆ្នាំ ១៩៩៩។ បន្ទាប់មកលោកបានត្រឡប់មកកាន់ប្រទេសកម្ពុជា សារជាថ្មីម្ដងទៀត ហើយបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្ម និងវិនិយោគផ្ទាល់ខ្លួនក្នុងឆ្នាំដដែល។
ចាប់ពីឆ្នាំ ១៩៩៩ រហូតដល់ឆ្នា ២០០៣ ឯកឧត្ដម ស៊ុន ចាន់ថុល បានបម្រើការងារជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រធានសភាជាតិ ហើយក្នុងឆ្នាំ ២០០៣ លោកត្រូវបានជាប់ឆ្នោតជាសមាជិក សភាតំណាងរាស្ត្រខ្មែរមួយរូប។ នៅក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល បានបម្រើការងារប្រកបដោយជោគជ័យ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ( ២០០៤-២០០៨) ជាទេសរដ្ឋមន្ត្រី និងអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (២០០៨-២០១៣) ។
នៅក្នុងខែ កញ្ញា ឆ្នាំ ២០១៣ ឯកឧត្ដម ស៊ុន ចាន់ថុល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រកបដោយបេសកម្មច្បាស់លាស់មួយ ដើម្បីធ្វើកំណែទម្រង់ក្រសួង នៅក្នុងផ្នែករដ្ឋបាល ដើម្បីធ្វើឲ្យប្រសើរឡើងដល់កិច្ចសម្រួលពាណិជ្ជកម្មគាំទ្រ ការអភិវឌ្ឍន៍វិស័យឯកជន តាមរយៈការបង្កើនតម្លាភាព និងប្រសិទ្ធិភាពនៅក្នុងក្រសួង និងដើម្បីទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា ។ លោកនៅតែបន្តបម្រើការជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ក្នុងរយៈពេលប្រាំបីខែ ដំបូងនៅក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល អាចដាក់ចេញនូវកំណែទម្រង់សំខាន់ៗ ដែលរៀបចំឡើងដើម្បីឲ្យបរិយាកាស ពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជាមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស។ កំណែទម្រង់សំខាន់ៗទាក់ទងនឹងការរៀបចំជាថ្មី នូវរចនាសម្ព័ន្ធ និងអង្គការលេខរបស់ក្រសួង ពាណិជ្ជកម្មត្រូវបានអនុវត្ត ដែលក្នុងនោះរួមមាន៖ កិច្ចដំណើរចាត់តាំង និងការប្រើប្រាស់ធនធានមនុស្សប្រកបដោយតម្លាភាព ។ ការធ្វើស្វ័យប្រវត្តិកម្មផ្នែកចុះបញ្ជីក្រុមហ៊ុន និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញកាត់បន្ថយយ៉ាងខ្លាំងដល់ការចំណាយក្រៅផ្លូវការផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្នជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានប្រជាពលរដ្ឋគោរពស្រឡាញ់ និងត្រូវបានពលរដ្ឋលើកសរសើរថាលោកជារដ្ឋមន្ត្រីមួយរូប ដែលដើរទាន់សម័យបច្ចេកវិទ្យាទៅទីណារីកចម្រើនទីនោះ។ ជាក់ស្ដែងក្នុងរយៈពេលនេះលោកបានសម្រេចសមិទ្ធផលធំៗជាច្រើនជូនពលរដ្ឋខ្មែរដូចជាកំណែទម្រង់ទៅលើ ការធ្វើប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត ការប្រឡងយកប័ណ្ណបើកបរ ទៅជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ការជួសជុលផ្លូវដែក ផ្លូវថ្នល់ និងសមិទ្ធផលជាច្រើនទៀតត្រឹមរយៈពេលខ្លីប៉ុណ្ណោះ៕
ចុចអានអត្ថបទពាក់ព័ន្ធ៖
ក្ដីស្រមៃធំៗរបស់ឯកឧត្ដម ស៊ុន ចាន់ថុល មាន៧ តែទើបសម្រេចបានមួយចំនួន
ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត គ្រោងចំណាយថវិកាប្រមាណ ៣ពាន់លានដុល្លារ
ថ្មីបំផុត! ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុត្រឹម ២ ម៉ោង នឹងបើកការដ្ឋាន....