មិនទាន់​បាត់ឈឺក្បាលផង មេរោគ​ថ្មី​សាហាវ​មួយ​ទៀតកំពុង​វាយប្រហារ​នៅ​ប៉ែក​អឺរ៉ុប​និង​អាមេរិក

  • 2017-06-29 03:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​​​ពី​មេរោគ WannaCry អុកឡុក​ឈឺក្បាល​មិនទាន់​បាត់ផង ថ្មីៗ​នេះ​មាន​មេរោគ​​ថ្មី​មួយ​ទៀត​ Petya បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​ដំបូង​បង្អស់​ក្នុង​ប្រទេស​អ៊ុយក្រែន ទៅ​លើ​ស្ថាប័ន​ធំៗ​ដូច​ជា​ ធនាគារ​កណ្ដាល​ក្នុង​ស្រុក, ក្រុមហ៊ុន​ទូរគមនាគមន៍, អាកាសយានដ្ឋាន​នៅ​រដ្ឋ​ Kiev និង​សូម្បី​តែ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ Chernobyl។

គិត​មក​ទល់​ពេល​នេះ​ មាន​ប្រមាណ ២ ពាន់​ឧបករណ៍​ដំណើរការ​លើ​ប្រព័ន្ធ Windows រួម​មាន​ក្នុង​ប្រទេស​អ៊ុយក្រែន, រុស្ស៊ី, អេស្ប៉ាញ, បារាំង និង​សហរដ្ឋអាមេរិក​រង​ការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ។​ នេះ​បើ​យោង​តាម​របាយការណ៍​ពី The New York Times។

Symantec បាន​បញ្ជាក់​ប្រាប់​ មេរោគ​ Petya បច្ចុប្បន្ន​បាន​ជ្រៀតចូល​តាម​រយៈ​កម្មវិធី EternalBlue ដែល​គេ​ជឿ​ថា​ក្រុម​ ShadowBrokers ជា​អ្នក​បង្កើត ហើយ​មាន​ការ​លួច​ចម្លង​កូដ​ទិន្នន័យ​ចេញ​ពី NSA។ ក្រុមហ៊ុន​ធំ​នៅ​អាមេរិក​ដែល​រង​ផល​ប៉ះពាល់​រួម​មាន​ ក្រុមហ៊ុន​ឱសថ​ Merck, ក្រុមហ៊ុន​ដឹក​ជញ្ជូន​ Danish និង​ក្រុមហ៊ុន​សាងសង់ Saint-Gobain របស់​បារាំង។

​មេរោគ​នេះ​ក៏​មិន​ខុស​ពី​ WannaCry ប៉ុន្មាន​ដែរ ដោយ​ពួក​គេ​បាន​ទាមទារ​ឱ្យ​ជនរងគ្រោះ​​ទូទាត់​សាច់​ប្រាក់ ៣០០ ដុល្លារ​ ដើម្បី​ជា​ថ្នូរ​ទាញ​យក​ទិន្នន័យ​ត្រឡប់​មកវិញ។​ យ៉ាងណាមិញ​ក្រុមហ៊ុន​ Microsoft បច្ចុប្បន្ន​ក៏​កំពុង​ដុត​ដៃ​ដុត​ជើង​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ ហើយ​នឹង​ចាត់វិធានការ​សមស្រប​មួយ​ក្នុង​កិច្ច​ការពារ​អតិថិជន​របស់​ខ្លួន។

ចុច​អាន​បន្ត​

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម