មិន​គួរ​ឲ្យ​ជឿ​! អ្នក​គាំ​ទ្រ​កម្ម​វិធី Produce 101 សុខ​ចិត្ត​ធ្វើ​រឿង​ដ៏​អាក្រក់​មួយ​ព្រោះ...

  • 2017-07-03 05:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ហេតុ​នេះ​កើត​ឡើង​នៅ​កម្ម​វិធី​ប្រគំ​តន្ត្រី​បញ្ចប់​របស់​កម្មវិធី​ Produce 101 របស់​ប៉ុស្តិ៍​ទូរទស្សន៍ Mnet ដើម្បី​ស្វែង​រក​តារា​ចម្រៀង​ថ្មី ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១​និង​ទី​២​ខែ​កក្កដា។

កម្មវិធី Produce 101

ការ​ប្រគំ​តន្ត្រី​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លុប​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សំបុត្រ​ដើម្បី​ចូល​រួម​ទស្សនា​ត្រូវ​បាន​គេ​លក់​ដាច់​ក្នុង​រយៈ​ពេល​តិច​ជាង​២នាទី និង​អ្នក​គាំទ្រ​ខ្លះ​ទៀត​បាន​ចូល​រួម​ដោយ​ប្រើ​សំបុត្រ​ក្លែង​ក្លាយ។

តារា​ដែល​បាន​សម្ដែង​ក្នុង​កម្មវិធី​នេះ​គឺ​ជា​ បេក្ខជន​៣៥​រូប​ដែល​បាន​ជ្រើស​រើស​ដើម្បី​សម្ដែង​ម្ដង​ទៀត​ជា​លើក​ចុង​ក្រោយ​ជាមួយ​គ្នា។

កម្ម​វិធី​នេះ​គឺ​ត្រូវ​បាន​ដំណើរ​ការ​យ៉ាង​រលូន​ស្រាប់​តែ​មាន​រឿង​មួយ​បាន​កើត​ឡើង​នៅ​ទីលាន​នោះ​ដោយ​សារ​តែ​អ្នក​គាំទ្រ​ម្នាក់​បាន​ខឹង​សម្បារ​ជា​ខ្លាំង​ដោយ​កាត់​សក់​អ្នក​ចូល​រួម​ទស្សនា​ម្នាក់​ព្រោះ​តែ​បាំង​សក់​មើល​មិន​ឃើញ។ ម្យ៉ាង​វិញ​ទៀត​អ្នក​ជំនាញ​ខាង​តែង​ខ្លួន​ម្នាក់​បាន​និយាយ​ថា​ កន្ត្រៃ​ដែល​ត្រូវ​បាន​ប្រើ​នោះ​ គឺ​មិន​មែន​ជា​កន្ត្រៃ​សម្រាប់​កាត់​សក់​នោះ​ទេ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

សក់​ដែល​ត្រូវ​គេ​កាត់
នេះ​ជា​ប្រភេទ​កន្ត្រៃ​ដែល​ប្រើ​ដើម្បី​កាត់​សក់

រូប​ភាព​កាត់​សក់​នោះ​ក៏​ត្រូវ​បាន​គេ​ចែក​ចាយ​ជា​ច្រើន​លើ​បណ្តាញ​សង្គម​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​មាន​ចម្ងល់​ថា​ ហេតុ​អ្វី​ទើប​អ្នក​ចូល​រួម​ Concert​ ម្នាក់​នោះ​អាច​យក​កន្ត្រៃ​ចូល​បាន៕

ចុច​អាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី