មិនធម្មតាទេ DOCTOR STRANG,​ IRON MAN និង HULK ជួប​ជុំ​គ្នា​ថត​រឿង​ថ្មី!

  • 2017-06-29 23:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ពួក​គេ​បាន​បង្ហាញ​ខ្លួន​ក្នុង​ឈុត​មួយ​ជាមួយ​គ្នា​សម្រាប់​រឿង​ Avenger: Infinity War។

តារា​សម្តែង​ Robert Downey
តារា​សម្តែង​ Benedict Cumberbatch
តារា​សម្តែង​ Mark Ruffalo (ខាង​ឆ្វេង)

សម្រាប់​សាច់​រឿង​នេះ​ផលិតកម្ម​​ Marvel បាន​ចាប់​ផ្ដើម​ការ​ថត​តាំង​តែ​ពី​ខែ​មករា​មក​ម្ល៉េះ​ ដែល​ថ្មីៗ​នេះ​​បាន​ថត​ឈុត​ឆាក​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​ទី​ក្រុង​ Altanta សហរដ្ឋ​អាមេរិក ដែល​ទី​នោះ​បាន​ចូល​រួម​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន​រូប។

តារា​លំដាប់​កំពូល​ដែល​ជា​តួអង្គ​សំខាន់ៗ​ក្នុង​រឿង​នេះ​ដូច​ជា​តារា​សម្ដែង​ Benedict Cumberbatch, Mark Ruffalo និង Robert Downey បាន​ជួប​ជុំ​គ្នា​នៅ​ទី​នោះ​ជាមួយ​នឹង​សំលៀក​បំពាក់ (Custom) របស់​ពួក​គេ​ផង​ដែរ។

លោក​ Robert បាន​សម្ដែង​តួ​សំខាន់​របស់​លោក​គឺ​ Iron Man ឫ Tony Stark ដែល​ព្រម​ទាំង​បាន​បង្ហាញ​នូវ​ឈុត​របស់ Iron Man ថ្មី​ដែល​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ។​ លោក Benedict សម្ដែង​ជា​តួ Dr. Stephen Strange ឫ Doctor Strange ចំណែក​ឯ​លោក Mark សម្ដែង​ជា​តួ​អង្គ​ Hulk។

នៅ​ទី​នោះ​ដែរ​តារា​សម្ដែង​សំខាន់​ជា​ច្រើន​សុទ្ធ​តែ​មាន​វត្ត​មាន​ដើម្បី​ថត​ឈុត​ឆាក​របស់​ខ្លួន​ដែល​នៅ​ក្នុង​នោះ​មាន​ដូច​ជា​ Scarlett Johannsson, Bradley Cooper, Chris Evans, Tom Holland, Chris Pratt, Jeremy Renner និង Dave Bautista។

ការ​ថត​ឈុត​ឆាក​នៅ​ទី​នេះ​នឹង​បញ្ចប់​ឆាប់ៗ​នេះ​ហើយ ខណៈ​ដែល​ក្រុម​ការងារ​នោះ​នឹង​បន្ត​ថត​នៅ​ទីក្រុង​ New York បន្ទាប់​ទៀត។

រឿង​ Avenger: Infinity នឹង​ដាក់​បញ្ចាំង​នៅ​ខែ​ឧសភា​ឆ្នាំ​២០១៨ ដែល​ជា​រឿង​មួយ​ដែល​ចំណាយ​ថវិកា​និង​ចូល​រួម​ដោយ​តារា​ល្បី​ៗ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ផលិត​ភាព​យន្ត៕

នេះ​ជា​ការ​ផ្ទុះ​ដោយ​សារ​ថត​ឈុត​មួយ​នៅ​ Atlanta៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ