អស្ចារ្យ! តារា​ស្រី​កំពូល​សម្រស់​របស់​ចិន Zhang Ziyi នឹងត្រលប់ចូលក្នុងពិភពហូលីវូដជាថ្មី

  • 2017-06-12 09:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ស្រី​ចិន​ Zhang Ziyi នឹង​ត្រលប់​ចូល​ក្នុង​វិស័យ​ហូលីវូដ​ជា​ថ្មី​ជាមួយ​រឿង​ថ្មី​ប្រចាំ​ឆ្នាំ​ ២០១៩​ មាន​ចំណង​ជើង​ថា​ “Godzilla: King of Monsters” ឫ ”Godzilla 2” ។

ខ្សែ​ភាពយន្ត​ថ្មី​នេះ​ ដែល​ជា​ស្នាដៃ​ផលិត​របស់​ផលិតកម្ម​ Legendary Pictures នេះ​ជា​ភាពយន្ត​ត​ភាគ​ ពី​ “Godzilla” ឆ្នាំ​ ២០១៤។ ដោយឡែក​បើ​តាម​ព័ត៌មាន​ជ្រើស​តួ​សម្ដែង​ Zhang Ziyi នឹង​ត្រូវ​ដើរ​ជា​ តួ​សំខាន់​ម្នាក់​ក្នុង​រឿង​នេះ។

តារា​ផ្សេង​ទៀត​ដែល​ត្រូវ​សម្ដែង​ជា​មួយ​តារា​ស្រី​រូប​នេះ​រួមមាន​៖ តារា​សម្ដែង​អាមេរិក​លោក​ Kyle Chandler នាង​ Vera Farmiga លោក Bradley Whitford នាង Millie Bobby Brown រួម​ជាមួយ​តារា​សម្ដែង​ជប៉ុន​ លោក​ Ken Watanabe។ ចំពោះ​រឿង​ហូលីវូដ​មួយ​នេះ​ នឹង​ត្រៀម​ចាក់​បញ្ចាំង​នៅ​ ថ្ងៃ​ទី​ ២២​ ខែ​ មីនា​ ឆ្នាំ​ ២០១៩ នៅ​អាមេរិក​ខាង​ជើង​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​វិបសាយ​ Jayne Stars៕

តារា​សម្ដែង​អាមេរិក​លោក​ Kyle Chandler
នាង​ Vera Farmiga
លោក Bradley Whitford
នាង Millie Bobby Brown
តារា​សម្ដែង​ជប៉ុន​ លោក​ Ken Watanabe

*ចុចអាន៖

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី