តារាជើងចាស់ហុងកុង ២រូបនេះ ប្រឹងថតទាំងយប់ទាំងថ្ងៃ ដោយសារតែ...
- 2017-06-09 06:07:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាជើងចាស់ហុងកុង ២រូបនេះ ប្រឹងថតទាំងយប់ទាំងថ្ងៃ ដោយសារតែ...
ចន្លោះមិនឃើញ
តារាសម្ដែងជើងចាស់ហុងកុង Bobby Au-yeung និង Hui Shiu-hung ខិតខំធ្វើការទាំងយប់ទាំងថ្ងៃ មិនខ្លាចនឿយហត់ ដើម្បីថតរឿង "My Ages Apart” ចំនួន៥០ភាគ ដែលចាក់បញ្ចាំងលើទូរទស្សន៍ TVB ក្នុងឱកាសអបអរខួប ៥០ឆ្នាំរបស់ទូរទស្សន៍។
កាលពីថ្ងៃទី ០៥ ខែមិថុនា តួប្រុសទាំង ២បានប្រឹងសម្ដែងពេញមួយថ្ងៃ សម្រាប់ឈុតឆាកដែលត្រូវបញ្ចាំងឆាប់ៗ ប៉ុន្តែបើទោះជាអាកាសធាតុក្ដៅខ្លាំង បែកញើសជោគ ហត់នឿយ លំបាកយ៉ាងណាក៏លោកទាំង ២នៅតែឆ្លៀតបង្កបរិយាកាសរីករាយជាមួយគ្នា និងគ្មានការត្អូញត្អែរដែរ។ ពួកលោកសុខចិត្តសម្រាកមួយភ្លែតៗ មួយស្របក់ ជំនួសគេង ដើម្បីខ្លាចប៉ះពាល់ការសម្ដែង និងការងារទាំងមូល។
ពិតជាគួរឲ្យសរសើរទឹកចិត្តពុះពារនេះណាស់ ដើម្បីការងារដែលស្រលាញ់ ពួកលោកសប្បាយចិត្តធ្វើ ហើយតែងរីករាយ និងពេញចិត្តជានិច្ច៕
*ចុចអាន៖
កុំកុំ ដាក់ក្រុមហ៊ុនអាកាសចរណ៍ United ក្នុងបញ្ជីខ្មៅ ព្រោះតែទង្វើអយុត្តិធម៌
អាម៉ាប់ប្ដូរពីដើរលេងផឹកស៊ីជាមួយមិត្ត មកកំដរប្រពន្ធនិងចៅដើរលេង