ឈិន​ ឡុង ​នៅ​តែ​ខ្លាំង​មិន​ធម្មតា​​ក្នុង​ Trailer រឿង​ថ្មី "THE FOREIGNER”

  • 2017-06-26 09:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ Jackie Chan ឫ​​ ឈិន​ ឡុង​ ​បង្ហាញ​ថា​ខ្លួន​នៅ​តែ​ជា​​តារា​សម្ដែង​ដ៏​ខ្លាំង​ម្នាក់​សម្រាប់​រឿង​លក្ខណៈ​បាញ់​ប្រហារ​ ក្នុង​ Trailer ថ្មី​សម្រាប់​រឿង "The Foreigner”។

នេះ​គឺ​ជា​រឿង​ថ្មី​មួយ​​របស់​តារា​សម្ដែង Jackie Chan និង​តារា​សម្ដែង​សញ្ជាតិ​អង់គ្លេស​លោក Pierce Brosnanដែល​នឹង​​ដាក់​បញ្ចាំង​​នៅ​ខែ​កញ្ញា​នេះ​ហើយ។

រឿង​និយាយ​អំពី​តួអង្គ Quan ដែល​សម្ដែង​ដោយ​លោក Jackie Chan ស្វែង​រក​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​គ្រាប់​បែក​ដែល​សម្លាប់​កូន​ស្រី​របស់​ខ្លួន។ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​ Quan ស្វែង​រក​ចម្លើយ​ពី​តួ​អង្គ Liam Hennessy ដែល​សម្ដែង​ដោយ​លោក Pierce Brosnan។ ដោយ​ការ​ស្វែង​រក​ចម្លើយ​នោះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ដោយ​សារ​លោក​ត្រូវ​ឆ្លង​កាត់​គ្រោះ​ថ្នាក់​ជា​ច្រើន​ មិន​ធម្មតា៕

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​ Trailer រឿង​នេះ​ខាង​ក្រោម​នេះ៖

ចុច​អាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម