Eminem ប្លែក​ខ្លាំង​ក្រោយ​ទុក​ពុក​មាត់​និង​មិន​លាប​សក់​ពណ៌ស

  • 2017-06-26 08:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​រ៉េប Eminem បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ដោយ​បង្ហាញ​រូប​មាន​ពុក​មាត់​ និង​លែង​មាន​សក់​ពណ៌​ស​ដូច​មុន។

អ្នក​គាំទ្រ​ Eminem ជា​ច្រើន​រូប​បាន​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​ ការ​ផ្លាស់​ស្ទីល​របស់​លោក។ ម្យ៉ាង​វិញ​ទៀត​លោក​លែង​លាប​សក់​ពណ៌​ស ដោយ​ទុក​សក់​ពណ៌​ត្នោត​ ដែល​ពណ៌​ធម្មជាតិ​ជំនួស​វិញ ​ក្នុង​ឱកាស​សម្ពោធ​កម្ម​វិធី​ទូរទស្សន៍​មួយ​ដែល​មាន​ចំណង​ជើង​ថា "The Defiant Ones” នៅ​ក្រុង Los Angeles។

នេះ​គឺ​ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​មួយ​ព្រោះ​ Eminem មិន​សូវ​ដែល​ផ្លាស់​ប្តូរ​​ពណ៌​សក់​ ជាពិសេស​ទុក​ពុក​មាត់​និង​ពុក​ចង្កា​នោះ​ទេ​ក្រោយ​ពី​ចូល​សិល្បៈ។

ចុះ​ប្រិយ​មិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ​ ចំពោះ​មុខ​មាត់​ថ្មី​របស់​តារា​រ៉េប​ល្បី​ Eminem?

Eminem កាល​លាប​សក់​ពណ៌ស

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម