ធ្លាប់​ដឹង​អត់? តារា​សម្ដែង​ទាំង​៩​រូប​នេះ​ ធ្លាប់​សម្ដែង​ជា​ច្រើន​តួអង្គ​ ក្នុង​រឿង​តែ​មួយ!

  • 2017-06-24 07:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហូលីវូដ​ជា​ច្រើន​ សុទ្ធ​តែ​ជា​តារា​ដែល​មាន​ទេពកោសល្យ​ខ្ពស់ ដល់​ថ្នាក់​អាច​សម្ដែង​ជា​ច្រើន​តួ​អង្គ​ក្នុង​រឿង​តែ​១។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​អាច​ឲ្យ​យើង​ជឿ​ជាក់​ថា​ យើង​បាន​ឃើញ​មនុស្ស​ពីរ​ផ្សេង​គ្នា​គ្រប់​ពេល​​ទៀត​ផង។

នេះ​ជា​ឧទាហរណ៍​ខ្លះ​ៗ​នៃ​បណ្ដា​តារា​ហូលីវូដ​៩នាក់​ដែល​សម្ដែង​ជា​ច្រើន​តួ​អង្គ​ក្នុង​រឿង​តែ១៖

១. Cate Blanchett នៅ​ក្នុង​រឿង "Manifesto”

នៅ​ក្នុង​រឿង "Manisfesto” តារា​សម្ដែង Cate Blanchett សម្ដែង​ដល់​ទៅ​១៣​តួអង្គ​ឯណោះ ដែល​នៅ​ក្នុង​នោះ​នាង​បាន​ដើរ​តួ​ជា​គ្រូ​បង្រៀន ជា​ស្រ្តី​មេផ្ទះ​ ជា​ស្ត្រី​មេម៉ាយ​ជា​ដើម។

២. Tom Hanks នៅ​ក្នុង​រឿង "Cloud Atlas”

នៅ​ក្នុង​រឿង​ដែល​ដក​ស្រង់​ចេញ​ពី​រឿង​ប្រលោម​លោក​របស់​អ្នក​និពន្ធ David Mitchell នេះ​ តារា​សម្ដែង​ Tome Hank បាន​សម្ដែង​ដល់ទៅ ៦ តួ​អង្គ​ឯណោះ​។ តួអង្គ​នីមួយ​ៗ​ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​របស់​ពួក​គេ​។​

៣. Hugo Weaving នៅ​ក្នុង​រឿង "Cloud Atlas”

មិន​ខុស​ពី​លោក​ Tom Hank ទេ​! តារា​សម្ដែង Hugo Weaving ក៏​បាន​សម្ដែង​ជា​ច្រើន​តួ​អង្គ​ដែរ​នៅ​ក្នុង​រឿង "Cloud Atlas”។

៤.​ Mike Myers នៅ​ក្នុង​រឿង "Austin Powers in Goldmember”

តារា​កំប្លែង​ Mike Myers គឺ​ជា​តារា​កំប្លែង​ដ៏​ល្អ​ម្នាក់។​ ប៉ុន្ដែ​ដោយ​សារ​តែ​មាន​ការ​រិះ​គន់​ច្រើន​មក​លើ​តារា​រូប​នេះ បន្ទាប់​ពី​សម្ដែង​រឿង​ James Bondជា​លក្ខណៈ​កំប្លែង​នេះ​មក​ លោក​មិន​ទាន់​​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ថត​រឿង​ថ្មីៗ​នៅ​ឡើយ។

៥. Cheech Marin នៅ​ក្នុង​រឿង​ "From Dusk Till Dawn”

តារា​កំប្លែង​សញ្ជាតិ​ម៉ិកស៊ីកូ​រូប​នេះ បាន​សម្ដែង​ជា​ច្រើន​តួ​ក្នុង​រឿង​នេះ​បាន​យ៉ាង​ល្អ​រហូត​ដល់​ថ្នាក់​មាន​អ្នក​ខ្លះ​យល់​ច្រឡំ​ថា​ជា​មនុស្ស​ផ្សេង​គ្នា​ទៀត​ផង។

៦. Eddie Murphy នៅ​ក្នុង​រឿង​ "Norbit”

តារា​សម្ដែង Eddie Murphy បាន​​សម្ដែង​ជា​ច្រើន​តួ​អង្គ​នៅ​ក្នុង​រឿង​នេះ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ លោក​បាន​តុប​តែង​ខ្លួន​ខុស​ៗ​ប្លែក​គ្នា​ខ្លាំង​សម្រាប់​តួ​នីមួយៗ។

៧. Noomi Rapace នៅ​ក្នុង​រឿង "Seven Sisters”

ក្នុង​រឿង​នេះ​នាង​បាន​សម្ដែង​ចំនួន​ ៧​តួអង្គ​ដែល​ខុស​ៗ​គ្នា​ទៅ​តាម​ថ្ងៃ​នីមួយ​ៗ​ក្នុង​សប្តាហ៍។

៨. Ralph Fiennes នៅ​ក្នុង​រឿង "Sunshine”

សម្រាប់​រឿង "Sunshine” នេះ​លោក​បាន​ដើរ​តួ​ជា​ ៣​តួអង្គ​សម្រាប់​សម្គាល់​ឲ្យ​បី​ជំនាន់។

៩. James McAvoy នៅ​ក្នុង​រឿង "Split”

នៅ​ក្នុង​រឿង​នេះ​លោក​ត្រូវ​ដើរ​តួ​ជា​មនុស្ស​ម្នាក់​ដែល​មាន​អត្តចរិត​ ២៣​ខុស​ៗ​គ្នា។ ប៉ុន្ដែ​នៅ​ក្នុង​រឿង​នេះ​ អ្នក​ទស្សនា​អាច​មើល​ឃើញ​តែ​៧​ទេ​ ដែល​នៅ​ក្នុង​នោះ​មាន​ Dennis, Patricia, Hedwig, Barry, Orwell, Jade, និង​ Beast។ លោក James McAvoy ត្រូវ​បាន​អ្នក​វិភាគ​រឿង​និង​អ្នក​ទស្សនា​រឿង​នេះ​ សរសើរ​លោក​ពេញ​ៗ​មាត់​ថា​ពិត​ជា​មាន​សមត្ថភាព​ក្នុង​ការ​សម្ដែង​ពិត​មែន៕

ចុច​អាន៖

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម