ដឹងអាយុពិតរបស់កំពូលតារាចម្រៀងស្រី ៣រូបនេះ អាចមិនជឿ!
- 2017-07-05 00:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអាយុពិតរបស់កំពូលតារាចម្រៀងស្រី ៣រូបនេះ អាចមិនជឿ!
ចន្លោះមិនឃើញ
កំពូលតារាចម្រៀងស្រីទាំង៣រូប កំពុងតែមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងសិល្បៈនាពេលបច្ចុប្បន្នទោះបីជាពួកគេមានវ័យខ្ទង់៣០ឡើងក្ដីតែបើនិយាយពីសម្រស់វិញនៅតែក្មេងជាងវ័យដដែលគិតត្រឹមឆ្នាំ២០១៧នេះ។
តើកំពូលតារាចម្រៀងស្រីទាំង៣រូបមានអ្នកណាខ្លះ?
តារាចម្រៀងស្រីទាំង៣ រូបរួមមាន កញ្ញា ឱក សុគន្ធកញ្ញា មាស សុខសោភា និង ពេជ្រ សោភា ។បើចង់ដឹងច្បាស់ពីអាយុពិតរបស់ពួកគេទាំង៣ ទៅតាមដានជាមួយ Sabay ខាងក្រោមនេះទាំងអស់គ្នា៖
១/ កំពូលតារាចម្រៀងស្រីផលិតកម្មរស្មីហង្សមាសឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី ១៤ កញ្ញា ឆ្នាំ ១៩៨៧ នៅរាជធានីភ្នំពេញ មានកម្ពស់ ១ ម៉ែត្រ ៦៥ សង់ទីម៉ែត្រ និងមានបងប្អូន៣នាក់។ បើគិតមកដល់ពេលនេះនាង មានវ័យ៣០ ឆ្នាំហើយ ។
២/ ដោយឡែកកំពូលតារាចម្រៀងស្រីនៅផលិតកម្មថោន មាស សុខសោភា វិញកើតនៅថ្ងៃទី ២៩ មករា ឆ្នាំ ១៩៨៤ នៅខេត្តកំពង់ស្ពឺ មានកម្ពស់ ១ ម៉ែត្រ ៦១ សង់ទីម៉ែត្រ ជាកូនទី២ ក្នុងចំណោមបងប្អូន ៣ នាក់ ប្រុស២ ស្រី១ ហើយបច្ចុប្បន្ននេះនាងមាន អាយុ ៣៣ ឆ្នាំ។
៣/វិលមកចាប់អារម្មណ៍ អ្នកមេម៉ាយចាយរាង ពេជ្រ សោភា វិញម្ដងនាងកើតនៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ១៩៨៤ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានកម្ពស់ ១ម៉ែត្រ ៦៥ សង់ទីម៉ែត្រ ជាកូនទី៥ ក្នុងចំណោមបងប្អូន៥ នាក់ប្រុស១ ស្រី៤ ។ បើគិតមកដល់ពេលនេះ សោភា មានអាយុ ៣៣ ឆ្នាំ ៕